រុស្ស៊ី រិះគន់សេចក្តីថ្លែងការណ៍អាមេរិក ស្តីពីការត្រៀមធ្វើកិច្ចចរចានុយក្លេអ៊ែរ ថាជារឿងបោកប្រាស់

2024/10/21 04:50:29 pm        239

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ ឡាវរ៉ូវ (Sergei Lavrov) រិះគន់សេចក្តីថ្លែងការណ៍ថ្មីៗរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden ដែលថាទីក្រុងវ៉ាស៊ីនតោន ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចានុយក្លេអ៊ែរដោយគ្មានលក្ខខណ្ឌជាមុនជាមួយរុស្ស៊ី ចិន និងកូរ៉េខាងជើង គឺជា “រឿងបោកបញ្ឆោត" ប៉ុណ្ណោះ។

លោក Lavrov បានប្រាប់សារព័ត៌មាន Argumenty I Fakty នៅក្នុងសុន្ទរកថាដែលបានចេញផ្សាយនៅព្រឹកថ្ងៃចន្ទ (២១ តុលា) នេះថា "ការអំពាវនាវឱ្យនិយាយអំពីស្ថិរភាពយុទ្ធសាស្ត្រ លើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរដោយគ្មានលក្ខខណ្ឌជាមុននោះគឺជាការបោកប្រាស់សុទ្ធសាធ"។

នៅក្នុងលិខិតមួយទៅកាន់អង្គការជប៉ុន នីហុន ហ៊ីដានក្យូ (Nihon Hidankyo) ដែលបានទទួលរង្វាន់ណូបែលសន្តិភាពឆ្នាំនេះ សេតវិមានបាននិយាយថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងកិច្ចពិភាក្សាជាមួយរុស្ស៊ី ចិន និងកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌជាមុន ដើម្បីកាត់បន្ថយការគំរាមកំហែងនុយក្លេអ៊ែរ។

លោក Lavrov បាននិយាយថា សេចក្តីថ្លែងការណ៍នេះមានន័យថា ទីក្រុងវ៉ាស៊ីនតោន រក្សាសិទ្ធិក្នុងការប្រកាសជាផ្លូវការថា គោលដៅរបស់ខ្លួនគឺធ្វើឱ្យមាន "ការបរាជ័យជាយុទ្ធសាស្ត្រ" លើរុស្ស៊ី នៅលើសមរភូមិ។

គួរបញ្ជាក់ថា ប្រតិបត្តិការយោធារុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ និងសង្រ្គាមដែលកំពុងបន្តនៅទីនោះ បានបង្កឱ្យមានការប្រឈមមុខគ្នាដ៏ធំបំផុតរវាងទីក្រុងមូស្គូ និង លោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២មក នៅពេលដែលសហភាពសូវៀត និងសហរដ្ឋអាមេរិកបានខិតជិតសង្រ្គាមនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm