ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង​ពិធីសារ​ចងសម្ព័ន្ធ​មេត្រីភាព នៅបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

2024/10/21 05:00:36 pm        239

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចងសម្ព័ន្ធមេត្រីភាព រវាងក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ជាមួយបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងសំណេះសំណាលដល់នាយទាហាន នាយទាហានរង និងពលទាហាន។

ពិធីនេះប្រព្រឹត្តិឡើងនៅទីបញ្ជាការដ្ឋានរថក្រោះ ស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានរថក្រោះ គណៈអភិបាល និងអង្គភាពជុំវិញខេត្ត ព្រមទាំងកងកម្លាំងនៃបញ្ជាការដ្ឋានរថក្រោះ សរុបអ្នកចូលរួមប្រមាណ ៦០០នាក់។

ការចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ពជាមួយស្ថាប័ន អង្គភាពស៊ីវិល ត្រូវបានបង្កើតឡើងដោយគំនិតដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងកងទ័ព ឱ្យកាន់តែជិតស្និទ្ធជាមួយស្ថាប័ន អង្គភាពស៊ីវិល ដែលជួយពង្រឹងសមត្ថភាព ប្រសិទ្ធភាព និងជួយបង្កលក្ខណៈឱ្យកងទ័ពកាន់តែមានភាពងាយស្រួលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអង្គភាពឱ្យកាន់តែមានភាពរឹងមាំ តាមពាក្យស្លោក«សមរភូមិក្រោយ ជួយសមរភូមិមុខ» ដែលជាប្រពៃណីតាំងពីសម័យ សង្រ្គាម រហូតដល់សម័យរដ្ឋកម្ពុជា។ គោលគំនិតដ៏ប្រពៃរបស់ សម្តេចតេជោ ត្រូវបានបន្តពូនផ្តុំបន្ថែមឱ្យកាន់តែរឹងមាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ផ្អែកលើមូលដ្ឋាននេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានដាក់ចេញនូវសេចក្តីសម្រេចលេខ១៥២សសរ ចុះថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការរៀបចំចងសម្ព័ន្ធមេត្រីភាពបន្ថែមរវាងអង្គភាពកងទ័ព ជាមួយស្ថាប័ន អង្គភាពស៊ីវិល ដោយបានអនុញ្ញាតឱ្យបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចងសម្ព័នមេត្រីភាព​ជាមួយក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុនវើលដ៏ប្រ៊ីដអ៊ិន ធើណេសិនណល (ខេមបូឌា)។

សារប្រយោជន៍ដែលទទួលបានពីការចងសម្ព័ន្ធមេត្រីភាពនេះ គឺការជួយគ្នាទៅវិញទៅមក ដែលក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុនវើលដ៏ប្រ៊ីដ គ្រុប នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជួយឧបត្ថម្ភ គាំទ្រ ដល់អង្គភាពកងទ័ព (បញ្ហាការដ្ឋានរថក្រោះ នៃអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងការបំពេញ ភារកិច្ច ដើម្បីបុព្វហេតុកសាង និងការពារមាតុភូមិ ដែលអង្គភាពកងទ័ព ក៏នឹងចូលរួមចំណែកជាមួយក្រសួង និងក្រុមហ៊ុន ជួយថែរក្សាការពារសន្តិភាព សន្តិសុខជាតិ និងសុវត្ថិភាព នៅពេលមានឧបទ្ទវហេតុ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ជាការតបស្នងវិញផងដែរ។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះកងកម្លាំងនៃកងយោពលខេមរភូមិន្ទទាំងអស់ ជាពិសេសកងកម្លាំងនៃបញ្ជាការដ្ឋានរថក្រោះ ដែលបានខិតខំប្រឹងប្រែង បូជាកម្លាំងកាយចិត្តនៅគ្រប់សមរភូមិបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ ដើម្បីសន្តិភាព និងភាពសុខដុមរបស់ប្រជាជន ដែលសន្តិភាពនេះ គឺជាមូលដ្ឋានដ៏សំខាន់ មិនអាចខ្វះបាន សម្រាប់រាជរដ្ឋាភិបាល ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០។

ពិធីសារចងសម្ព័ន្ធមេត្រីភាព ត្រូវបានចុះហត្ថលេខាដោយ ដោយ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ អ្នកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ័ប្រ៊ីដ គ្រុប និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាញ់ កៅ នាយរងសេនាធិការចម្រុះ មេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ អ.ប.ក.៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        147
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm