កម្ពុជារៀបចំពិព័រណ៍វិស័យអចលទ្រព្យ ដើម្បីបង្ហាញការវិវត្តថ្មីៗ និងការស្វែងរកដៃគូ​វិនិយោគបន្ថែម

2024/10/21 06:03:04 pm        116

កម្ពុជារៀបចំព្រឹត្តិការណ៍ពិព័រណ៍វិស័យអចលទ្រព្យ និងវិស័យសំណង់ ដើម្បីបង្ហាញ​នូវ​ការ​វិវត្ត​ថ្មី​ៗ​នៅ​លើវិស័យនេះ ការស្វែងរក ដៃគូវិនិយោគទាំងក្នុងនិងក្រៅប្រទេស និងការលក់​វិស័យ​អចល​ទ្រព្យ ខណៈដែលវិស័យនេះនៅមិនទាន់មានកំណើនល្អក្នុងសេដ្ឋកិច្ច។

ក្រុមពាណិជ្ចករនៅក្នុងវិស័យអចលទ្រព្យ លើកឡើងនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ ២០២៤ នៅ​ថ្ងៃទី២០ ខែតុលាម្សិលមិញនេះថា នៅមុនវិបត្តិនៃការផ្ទុះជំងឺកូវីដ-១៩ វិស័យអចលនទ្រព្យ និង​សំណង់នៅកម្ពុជា មានសម្ទុះរីកច្រើនគួរកត់សម្គាល់ ដោយ បានចូលរួ​ម​ចំណែក​ក្នុង​វិស័យ​ការងារ និងកំណើនសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ ប៉ុន្តែខណៈដែលវិបត្តិនេះកើតឡើង បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ចសកល ក៏ដូចនៅកម្ពុជា វិស័យនេះបានធ្លាក់ចុះយ៉ាងខ្លាំង។

ក្រុម​ពាណិជ្ជករទាំងនោះ បានលើកឡើងស្រដៀងគ្នាទៀតថា បន្ទាប់​ពី​វិស័យ​នេះ​ស្រុត​ចុះជា​ង​ច្រើន​ បច្ចុប្បន្នឃើញថា វិស័យ មួយចំនួនបានកំពុងរើបឡើងវិញខ្លះ តែស្ថិតនៅក្នុ​ង​កម្រិត​ទាប​នៅ​ឡើយ ក្នុងនោះតាមរយៈព្រឹត្តិការណ៍តាំងពិព័រណ៍នេះ និងស្រប ពេលរាជរដ្ឋាភិបាល បានបន្ទូរ​បន្ថយ និង​លើកទឹកចិត្តផ្នែកពន្ធដារ ចំពោះវិស័យអចលនទ្រព្យ, ពន្ធប្រថាប់ត្រានៃការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ កាន់កាប់អចលនទ្រព្យ, ពន្ធលើចំណេញមូលធន, ពន្ធលើអចលនទ្រព្យជាដើម ដែលការលើកលែង ការអនុគ្រោះ និងការព្យួរពន្ធនេះ គឺជាការលើកទឹកចិត្តដ៏សំខាន់ដល់អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសំណង់ និងអ្នករកស៊ីផ្សេងៗលើផ្នែកនេះ អាចបន្តដំណើរការ អភិវឌ្ឍន៍គម្រោងរបស់ខ្លួន ស្របពេលវិស័យខុនដូកំពុងរើបឡើងវិញ ខណៈដែលភ្ញៀវបរទេសកំពុងចាប់អារម្មណ៍ឱកាសវិនិយោគលើ វិស័យអចលនទ្រព្យនិងសំណង់នេះ។

ទាក់ទិនការរៀបចំពិព័រណ៍នេះ, លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា មើលឃើញថា ការរៀបចំពិព័រណ៍នៅពេលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការគៀងគរ ប្រមែមូលអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យទាំងក្នុងនិង ក្រៅប្រទេស បានជួបជុំគ្នា ស្វែងរកចំណុះគន្លឹះវិជ្ជមានមួយចំនួន ដើម្បីនាំគ្នាអភិវឌ្ឍន៍វិស័យនេះឱ្យមានសម្ទុះឡើងវិញ។

លោកបានបញ្ជាក់ឱ្យដឹងថា ទាក់ទងវិស័យអចលនទ្រព្យនេះ មកដល់បច្ចុប្បន្នផ្នែកខ្លះនៃវិស័យអចលនទ្រព្យ ចាប់ផ្តើមមាន ភាពវិជ្ជមានដូចជា៖ វិស័យខុនដូ ការអភិវឌ្ឍន៍គម្រោងបម្រើឱ្យវិស័យឧស្សាហកម្ម ក៏ដូចជាវិស័យកសិកម្ម ជាពិសេសវិស័យខុនដូ ដែលបច្ចុប្បន្ន ឃើញថា វិនិយោគិនបរទេសបានកំពុងចាប់យកឱកាសនៃការវិនិយោគលើវិស័យនេះ ពេលដែលនៅលើទីផ្សារមានការ ទិញ-លក់ច្រើន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        141
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm