កងកម្លាំងរុស្ស៊ី កំពុងវាយលុកយ៉ាងខ្លាំងក្លាលើទីប្រជុំជនមួយនៅភាគខាងកើតអ៊ុយក្រែន

2024/10/21 06:04:31 pm        87

យោងតាមក្រុមអ្នកសរសេរប្លុកដែលគាំទ្ររុស្ស៊ី បាននិយាយថា កងកម្លាំងទីក្រុងមូស្គូ កំពុងប្រយុទ្ធយ៉ាងខ្លាំងក្លាពីផ្លូវមួយទៅផ្លូវមួយជាមួយកងទ័ពអ៊ុយក្រែន នៅជាយទីប្រជុំជន សេលីដូវ៉េ (Selydove) ភាគខាងកើតអ៊ុយក្រែន ខណៈកងកម្លាំងរុស្ស៊ី កំពុងព្យាយាមវាយរុញដើម្បីទទួលបានការគ្រប់គ្រងលើតំបន់ ដុនបាស (Donbas) ទាំងមូល។

យោងតាមទិន្នន័យបើកចំហរ បានឱ្យដឹងថា កងកម្លាំងរុស្ស៊ី ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបើកប្រតិបត្តិការពិសេសលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានវាយរុលយ៉ាងឆាប់រហ័សក្នុងខែកញ្ញា ក្នុងអត្រាលឿនបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក បើទោះជាអ៊ុយក្រែន បានកាន់កាប់ផ្នែកតូចមួយនៃតំបន់ ឃើស (Kursk) របស់រុស្ស៊ីក៏ដោយ។

កម្លាំងរុញច្រានដ៏ខ្លាំងក្លានៃការវាយរុលទៅមុខរបស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានស្ថិតនៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន ដែលលោក ពូទីន និយាយថាលោកចង់ទទួលបានការគ្រប់គ្រងពេញលេញ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រុស្ស៊ីបានឡោមព័ទ្ធទីក្រុងនានាក្នុងតំបន់ ដូណិត (Donetsk) ហើយបន្ទាប់មកបានបង្រួបបង្រួមបន្តិចម្តងៗ រហូតដល់អង្គភាពអ៊ុយក្រែន ត្រូវបានបង្ខំដកខ្លួនចេញ។

យោងតាមអ្នកសរសេរប្លុកបានឱ្យដឹងថា កងកម្លាំងរុស្ស៊ី កំពុងតែធ្វើដូចគ្នានេះក្នុងទីប្រជុំជន Selydove ដែលមានប្រជាជនមុនសង្គ្រាមសរុបប្រមាណជាង ២០.០០០នាក់។ អ្នកសរសេរប្លុកដែលគាំទ្ររុស្ស៊ីផ្សេងទៀតបានបង្ហាញវីដេអូនៃការបាញ់ផ្លោងយ៉ាងខ្លាំងក្លាលើតំបន់ Selydove មួយនេះ។ ក្រសួងការពារជាតិរុស្ស៊ី មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឡើយជុំវិញរឿងនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm