រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណាន ប្តេជ្ញាជំរុញលំហូរទេសចរ​ពីចិនមកកម្ពុជា​ឲ្យបាន១លាននាក់

2024/10/21 06:33:42 pm        375

នៅក្នុងដំណើរចូលរួមព្រឹតិ្តការណ៍បុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅ​ខេត្តហឺណាន​ប្រទេសចិន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តហឺណាន ហើយភាគីទាំងពីរ បានប្តេជ្ញាជំរុញ​ចលនា​លំហូរ​ទេសចរអន្តរជាតិពីប្រទេសចិន មកទស្សនាកម្ពុជា បាន១លាននាក់ ឬលើស​ជាង​នេះ ក្នុងមួយឆ្នាំៗ។

ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មាន ថ្ងៃទី២០ ខែតុលានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ លើកឡើងថា នៅក្នុងដំណើរបំពេញទស្សនៈកិច្ចផ្លូវការទៅកាន់ខេត្តហឺណាន ប្រទេស​ចិន ឯកឧត្តម ទទួលជួបពិភាក្សាជាមួយលោកជំទាវ Zhang Min សមាជិកអចិន្ត្រៃយ៍​នៃគណៈកម្មាធិការ​គណបក្ស​កុម្មុយ​នីស្ត​ចិនប្រចាំខេត្តហឺណាន និងសហការីរដ្ឋបាលខេត្តហឺណានហើយ ក្នុងនៅជំនួបនេះភាគី​យើងទាំងពីរ បានឯកភាព ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា ចិន​គ្រប់ជ្រុងជ្រោយ ពិសេសគឺការជំរុញលំហូរភ្ញៀវទេសចរចិន និងទេសចរ​អន្តរជាតិ​ប្រទេស​នានា​ទៀត​ដែល​ទស្សនាខេត្តហឺណាន អញ្ជើញបន្តមកកម្ពុជាឱ្យបាន១លាននាក់ ក្នុង១ឆ្នាំៗ និងការ​ជំរុញ​បង្កើនជើងហោះហើររវាងកម្ពុជា និងក្រុងចឹងចូវ និងក្រុងនានាទៀតឱ្យបានច្រើនជាងមុន។

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បន្តថា បន្ថែមលើនេះ កម្ពុជា នឹងជំរុញ​បង្កើត​ស្ថានកុងស៊ុល​ប្រចាំ​ក្រុង​ចឹងចូវ ខណៈ បច្ចុប្បន្ន ការហោះហើរត្រង់កម្ពុជា ខេត្តហឺណាន គឺធ្វើបាន៣ជើងក្នុងសប្តាហ៍ ហើយនៅពេលបន្ទាប់ ភាគីក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណាន នឹងជំរុញ​បង្កើន​ចលនា​លំហូរទេសចរពីប្រទេសចិន ការបង្កើនចំនួនជើងហោះហើរត្រង់ និងការបង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ភ្ញៀវទេសចរ, ការពិភាក្សាអំពីការរៀបចំពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង​ប្រជាជនកម្ពុជា -ចិន ២០២៤» នៅទីក្រុងចឹងចូវ ខេត្តហឺណាន និងទិសដៅយុទ្ធសាស្ត្រ​ការងារ​បន្ត​សម្រាប់​ឆ្នាំ២០២៥។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តម ហួត ហាក់ ក៏បានទទួលជួបពិភាក្សាជាមួយធុរកិច្ច អ្នកវិនិយោគទុនចិនចំនួន២២ក្រុមហ៊ុន ហើយជាការពេញចិត្ត នៃធរុជនចិននានានោះ គឺគេ​បាន​ឯកភាព​ថា នឹងមកបោះទុន ពង្រីកការវិនិយោគទុននៅកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ និង​វិស័យនានាទៀត៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        70
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        119
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm