នៅថ្ងៃច័ន្ទនេះ មានរយៈពេលមួយខែ ចាប់តាំងពីមានភ្លៀងធ្លាក់ខ្លាំងបំផុត វាយប្រហារនៅតំបន់ Noto ក្នុងប្រទេសជប៉ុនភាគកណ្តាល។

ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងបំណាក់ដី ទាមទារការគាំទ្រឲ្យនៅបន្ត ដើម្បីកសាងជីវភាពរស់នៅរបស់ពួកគេឡើងវិញ។
ភ្លៀងធ្លាក់ខ្លាំងបំផុត កាលពីថ្ងៃទី២១ ខែកញ្ញា បានឆក់យកជីវិតមនុស្ស១៤នាក់ ហើយអាជ្ញាធរតំបន់នៅតែបន្តតាមរកស្ត្រីម្នាក់ក្នុងវ័យ៣០ឆ្នាំក្នុងទីក្រុង Wajima ដែលនៅតែបាត់ខ្លួននៅឡើយ។
ជំនន់ទឹកភ្លៀង បានធ្វើឲ្យមានការដោះស្រាយទ្វេដងដល់អ្នកនៅរស់រានមានជីវិតពីការរញ្ជួយដី កាលពីថ្ងៃចូលឆ្នាំថ្មី ដែលបានស្ថិតនៅក្នុងស្ថានភាពលំបាក រួចទៅហើយ។
អាជ្ញាធរខេត្ត Ishikawa និយាយថា គិតត្រឹមថ្ងៃទី១៨ខែតុលា ប្រជាជនសរុបចំនួន៤៣៤នាក់ កំពុងរស់នៅក្នុងទីជម្រកក្នុងទីក្រុង Wajima ក្រុងSuzu និងក្រុង Noto ។

យ៉ាងហោចណាស់លំនៅឋានចំនួន ១.៤៨៧ខ្នង ត្រូវបានជន់លិច ហើយចំនួននេះអាចកើនឡើង ខណៈសាលាក្រុងនៅពុំទាន់បានចុះពិនិត្យមើល នៅតាមតំបន់ទាំងអស់នៅឡើយ។
គិតត្រឹមថ្ងៃទី១៦ខែតុលា គ្រួសារជាង១.០០០គ្រួសារ ក្នុងក្រុង Wajima និងក្រុង Suzu នៅតែគ្មានទឹកប្រើប្រាស់។