អ្នកវិភាគ៖ បាតុកកម្មនៅវ៉ាស៊ីនតោនបង្ហាញថា សម រង្ស៊ី និងម៉ុងតាញ៉ាវៀតណាម គឺជាបក្ខពួកតែមួយ

2024/10/21 07:31:07 pm        371

កាលពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បាតុកម្មរបស់ក្រុមជ្រុលនិយម សម រង្ស៊ី ដែល​ជាជនក្បត់ជាតិនៅកម្ពុជា និងគ្នីគ្នា ធ្វើឡើង​ក្នុង​រដ្ឋធានីវ៉ាស៊ីន​តោន​សហរដ្ឋ​អាមេរិក​ពុំ​សូវ​មាន​ការ​អើពើណាមួយឡើយ។ អ្វីដែលសំខាន់ នឹងគួរឱ្យការកត់សម្គាល់គឺបាតុកម្មនេះ បែរជា​មាន​ក្រុម​ជនជាតិម៉ុងតាញ៉ារបស់វៀតណាម បានចូលរួម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​បាតុកម្ម​ដែល​ដឹកនាំ​ដោយក្រុមជ្រុលនិយម នេះទៅវិញ។

តើការចូលរួមពីក្រុមវៀតណាមម៉ុងតាញ៉ានៅក្នុងបាតុកម្មរបស់សមរង្ស៊ីមានន័យដូចម្តេច?

ប្រធាន​វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បាន​អះ​អាង​ថា វត្តមានរបស់ពួកម៉ុងតាញ៉ាវៀតណាមក្នុងបាតុកម្មរបស់ក្រុមជ្រុលនិយម សម រង្ស៊ី គឺ​ជា​អំពើ​ក្បត់ជាតិ គុបគិតជាមួយបរទេស ឱ្យមកកកូរកាយផ្ទៃក្នុងរបស់កម្ពុជា។

លោកថ្លែងថា៖«ជាការពិតគឺ លោក សម រង្ស៊ី តាមរយៈសកម្មភាពនេះកំពុងតែឃុបឃិត កំពុង​តែ​បើក​ដៃ​ឱ្យ​វៀតណាមជនជាតិភាគតិចម៉ុងតាញ៉ា ហ្នឹងគឺចូលមក​ពាក់ព័ន្ធ​នៅ​ក្នុង​នយោបាយ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា។ខ្ញុំគិតថា យុទ្ធសាស្ត្រនយោបាយ​បែបនេះ​គឺ​បង្ក​ហានិ​ភ័យ​ធ្ងន់​ធ្ងរ​សម្រា​ប់ប្រ​ទេសជា​តិ​យើងទៅថ្ងៃក្រោយ»។ 

សម្រាប់លោកបណ្ឌិត កន្លងមកទណ្ឌិត សម រង្ស៊ី ធ្លាប់ចុះកិច្ចព្រមព្រៀងកាត់​ដី​ចំនួន​៤​ខេត្តរបស់​កម្ពុជា ​ឱ្យក្រុមម៉ុងតាញ៉ាវៀតណាម ដែលមាន កុក ស ជាប្រធានដែល​នេះ​គឺ​ជា​អំពើ​គ្រោះ​ថ្នាក់​សម្រាប់​ប្រទេសជាតិ។

ជាមួយគ្នានេះ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ បានហៅ​ការ​ធ្វើ​បាតុកម្មនៅអាមេរិករបស់ក្រុមទណ្ឌិតសម រង្ស៊ី ដែលមានវត្តមានក្រុមម៉ុងតាញ៉ាវៀតណាម គឺ​ជាមនុស្សក្រុមតែមួយ ដែលមាននាក់ទំនងយ៉ាងស្អិតរមួតចាក់ទឹកមិនលិចព្រោះតែទណ្ឌិតសម រង្ស៊ី ធ្លាប់បានសន្យាផ្តល់ទឹកដីកម្ពុជានៅភូមិភាគឦសាន្តឱ្យក្រុមម៉ុងតាញ៉ា។ អ្នកវិភាគរូបនេះ ហៅសកម្មភាពរបស់ក្រុមទណ្ឌិតសម រង្ស៊ី គឺជាអំពើឧក្រិដ្ឋ ដែលមានចែងក្នុងច្បាប់របស់កម្ពុជា។

លោកបញ្ជាក់ថា៖«អ្វីដែលសម រង្ស៊ី ធ្វើនេះគឺជាបទឧក្រិដ្ឋ ធ្ងន់មែនទែន ដែលបានចែងក្នុង​ច្បាប់​ក្រម​ព្រហ្មទណ្ឌ មាត្រា៤៤០ ក្នុងការប្រគល់ទឹកដី ឬក៏កាត់ទឹកដីទៅឱ្យជនបរទេស តែទ​ង្វើ​លោក​នេះ អាចចាត់ទុកថាជាទង្វើមួយនៅក្នុងការបំបែករដ្ឋ ឬក៏ក្នុងការព្យាយាមបែងចែកទឹកដីបង្កើត​រដ្ឋ​មួយ​ផ្តាច់​ខ្លួនពីប្រទេសកម្ពុជា ដែលជាអំពើក្បត់ជាតិ សាសនា ព្រះមហាក្សត្រ»។

ចំពោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយបានហៅ ការចូលរួម​របស់​ក្រុម​ម៉ុង​តាញ៉ាក្នុងបាតុកម្មរបស់ទណ្ឌិតសម រង្ស៊ី គឺជាទង្វើទុច្ចរិតនយោបាយ ដែលអ្នកនយោបាយ​ខ្មែរ​មិន​គួរ​ធ្វើនោះឡើយ។

លោកសង្កត់ធ្ងន់ថា៖«សម រង្ស៊ី បានរំលោភទៅលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយ​សម្អាងថាខ្លួនមានសញ្ជាតិនៅបច្ចឹមប្រទេស ធ្វើការនៅក្រៅស្រុក ប្រឆាំងក្រៅស្រុក ហើយ​ចេះតែ​កៀរ​គរ​បរទេស ឱ្យចូលរួមប្រឆាំងជាមួយខ្លួន ដែលនេះជាទង្វើ​ទុច្ចរិត​ចំពោះ​ជាតិ​ដែល​មិន​គួរ​កើត​មាន​ចំពោះ​អ្នកនយោបាយខ្មែរ»។

បន្ថែមពីនេះ អ្នកជំនាញភូមិសាស្ត្រនយោបាយនៃរាជបណ្ឌិតសភារូបនេះ បានចោទក្រុមទណ្ឌិត សមរង្ស៊ី ថាជាអាយ៉ងបរទេសបម្រើឱ្យនយោបាយគ្រប់បរទេស តាម​រយៈ​ការធ្វើសកម្មភាពទាំង​ងងឹត​ងងុល​ជាមួយ​ក្រុមវៀតណាមម៉ុងតាញ៉ាដោយបំភ្លេចចោលបទពិសោធន៍ប្រវត្តិសាស្ត្រ ដែល​ខ្មែរបាត់បង់ទឹកដីទៅប្រទេសជិតខាងមួយនេះ។

លោកបានគូសបញ្ជាក់ក្នុងសំណេរថា៖«បង្ហាញឱ្យឃើញកាន់តែច្បាស់ថា នរណា​ជា​អាយ៉ង​បរទេស បម្រើឱ្យនយោបាយគ្រប់បរទេសដោយពុំរើសមុខ ពុំរើសជនជាតិ ឬជាតិសាសន៍​នោះ​ឡើយ​»។

បន្ថែមពីនេះលោកយង់ ពៅ ថា ការធ្វើបាតុកម្មស្តីពីបញ្ហាប្រទេសជាតិ ប៉ុន្តែបា​ន​ឱ្យក្រុម​ជន​ជាតិ​វៀតណាម​ចូលរួម គឺជាការនយោបាយជ្រុលនិយម ខ្វះមនសិកាស្នេហាជាតិ គ្មានឧត្ដមគតិ​ចំពោះ​ជាតិ​មាតុភូមិដោយបម្រើនយោបាយសួនតួរបស់ខ្លួន។ សម្រាប់លោកបណ្ឌិត បាតុកម្ម​៤​ថ្ងៃនៅ​អាមេរិក​របស់ក្រុមប្រឆាំង ដែលមិនសូវមានពលរដ្ឋខ្មែរគាំទ្រ ប៉ុន្តែមានវត្តមាន​របស់​ក្រុម​វៀតណាម​ក្នុងបា​តុកម្មខ្លួន បង្ហាញពីភាពទ័លច្រក​នយោបាយ​របស់​ក្រុម​ប្រឆាំង​ដែល​គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​គាំទ្រ​ទៀតនោះទេ ដោយស្ដែងឱ្យឃើញពីភាពទន់ខ្សោយ អស់ជំនឿសូម្បី​តែ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ដែល​ធ្លាប់ជាអ្នកគាំទ្រក្រុមប្រឆាំងពីមុន។

លោកបន្ថែមដោយសំណេរដើមថា៖«ពលរដ្ឋដើមកំណើតខ្មែរជាច្រើនពិតជាបានជ្រួតជ្រាប និ​ង​អាច​យល់ដឹងច្បាស់ពីសភាពការណ៍ និងការពិតជាក់ស្ដែងនៅក្នុងប្រទេស ក្រោយការបកស្រាយ និងការ​សម្រេចចិត្តជាបន្តបន្ទាប់របស់រដ្ឋាភិបាល។ ពលរដ្ឋមិនចូលរួម ព្រោះគេបាន​ដឹង​ពី​កល​ល្បិច និងមហិច្ឆតាប្រកបដោយភាពគ្រោះថ្នាក់របស់ក្រុមជ្រុលនិយមនោះ»។

តាមរយៈការលើកឡើងរបស់អ្នកជំនាញវិទ្យាសាស្ត្រនយោបាយខាងលើបង្ហាញថា សកម្មភាព​របស់​លោក សម រង្ស៊ី ប្រជាពលរដ្ឋកម្ពុជា កាន់តែដឹងច្បាស់ និងមិនចូលរួមគាំទ្រដាច់ខាត ចំពោះ​ទង្វើ​ក្បត់ជាតិ ទៅរួមដៃជាមួយបរទេស ហើយលើកឡើងជាប្រធានបទផ្សេងៗ ដាក់បន្ទុក​មួល​បង្កាច់ គ្មានហេតុផល ចំពោះរាជរដ្ឋាភិបាល និងប្រទេសជាតិ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm