ក្រុមប្រទេស G-7 ព្រួយបារម្ភពីសមយុទ្ធល្បែងសង្រ្គាមរបស់ប្រទេសចិនជុំវិញកោះតៃវ៉ាន់

2024/10/21 08:07:03 pm        103

ក្រុមប្រទេសមហាអំណាចទាំង៧បានសម្តែងការព្រួយបារម្ភអំពីសមយុទ្ធយោធាដ៏ធំនាពេលថ្មីៗនេះរបស់ប្រទេសចិននៅជុំវិញកោះតៃវ៉ាន់ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិលើកដំបូងរបស់ខ្លួនដែលបានរៀបចំឡើងនៅទីក្រុង ណេផលស៍(Naples) ប្រទេសអ៊ីតាលី។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកាលពីចុងសប្ដាហ៍នេះ រដ្ឋមន្ត្រីមកពីប្រទេសជាសមាជិក G-7 បាននិយាយថា យើងមានការព្រួយបារម្ភចំពោះសកម្មភាពល្បែងសង្រ្គាម ដោយសំដៅទៅលើសមយុទ្ធរបស់ប្រទេសចិននៅជុំវិញកោះតៃវ៉ាន់ ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទសប្ដាហ៍មុន។

សេចក្តីថ្លែងការណ៍បាននិយាយថា យើងបញ្ជាក់ជាថ្មីថា ការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ គឺមិនអាចខ្វះបានសម្រាប់សន្តិសុខ និងវិបុលភាពអន្តរជាតិ។

ក្រោយបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងរបស់ពួកគេអំពីស្ថានភាពនៅសមុទ្រចិនខាងកើត និងខាងត្បូង បណ្ដារដ្ឋមន្ត្រីក៏បាននិយាយផងដែរថា ប្រទេសរបស់ខ្លួនប្រឆាំងយ៉ាងដាច់ខាតចំពោះការរាំងស្ទះដល់សេរីភាពនាវាចរណ៍របស់ចិនដដែលៗ ការធ្វើសកម្មភាពយោធាលក្ខណៈជម្លោះ និងសកម្មភាពបង្ខិតបង្ខំ និងការគំរាមកំហែង ។

បណ្ដាមន្ត្រីរបស់ប្រទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បូករួមទាំងសហភាពអឺរ៉ុប បានបញ្ជាក់ពីចេតនារបស់ខ្លួនក្នុងការពង្រីកការចូលរួមរបស់សមាជិក G-7 នៅក្នុងសមយុទ្ធក្នុងតំបន់ និងពង្រឹងកិច្ចសហប្រតិបត្តិការប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីស្ថិរភាពតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        12
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm