ខេត្តកំពង់ឆ្នាំង បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីជូនពលរដ្ឋទូទៅជុំទី១

2021/10/12 07:41:15 pm        537

ភ្នំពេញ ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ស្ថិតនៅកំពង់ឆ្នាំង ត្រូវបានបិទបញ្ចប់នៅថ្ងៃទី ១២ខែតុលានេះ ខណៈពលរដ្ឋនៅសេសសល់អាចទៅទទួលការចាក់វ៉ាក់សាំង នៅទីតាំងសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់វ៉ាក់​សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ខែតុលានេះ បានអញ្ចើញចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ឆ្នាំង។

បើតាមប្រសាសន៍ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងថា គិតត្រឹមថ្ងៃបិទបញ្ចប់យុទ្ធនាការ ពលរដ្ឋអាយុ១៨ឆ្នាំឡើង មកទទួលការចាក់វ៉ាក់សាំងកូវីដ នៅខេត្តកំពង់ឆ្នាំង ​មានចំនួន៣២ម៉ឺន ជាង៤ពាន់នាក់​ នៃប្រជាជនសរុប៣២ម៉ឺន ​ជាង៧ពាន់នាក់ ខណៈពលរដ្ឋសេសសល់​អាច​ទៅ​ទទួលការចាក់វ៉ាក់សាំងនៅទីតាំងសុខាភិបាលសាធារណៈ ​ក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់។ក្រៅពីនេះ ឯកឧត្តម បានបង្ហាញពីស្ថានភាពជំងឺកូវីដ ក្រោយឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គឺមិនមានអ្នកឆ្លងច្រើននោះទេ។

លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង​ប្រទេស បានឱ្យដឹងដែរថា ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ ផែនការ​ចាក់វ៉ាក់សាំងជូនពលរដ្ឋ គោលដៅ១០លាននាក់ ​ដែលមានអាយុពី១៨ឆ្នាំឡើង នឹង​សម្រេច​បាននៅអំឡុងខែតុលានេះ។លើសពីនេះ លោកជំទាវ បានបញ្ជាក់ពី ករណីពលរដ្ឋមួយចំនួន ចង់ចាក់វ៉ាក់សាំងកូវីដដូសទី៣ ហើយបាត់កាត់ចាក់វ៉ាក់សាំង។

យោងតាមរបាយការណ៍របស់គណៈកម្មាចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង​ប្រទេស បានបង្ហាញថា គិតត្រឹមថ្ងៃទី១២ខែតុលានេះ រាជធានី-ខេត្តចំនួន២២​ ហើយដែល​បាន​បិទ​បញ្ចប់​យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ខណៈខេត្តបីទៀត ​គ្រោងនឹងបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ ៕

អត្ថបទ ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm