លោកស្រី Harris ថាលោក Trump “នឹងចាញ់ឆ្នោត” ដោយសារគ្មានសុជីវធម៌

2024/10/21 09:54:31 pm        837

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានលើកឡើងថា ការពុំមានសុជីវធម៌ និងអាកប្បកិរិយាមិនសមរម្យរបស់លោកអតីតប្រធានាធិបតី Donald Trump នឹងក្លាយគុណវិបត្តិដែលធ្វើឱ្យលោកបរាជ័យដោយសារអ្នកបោះឆ្នោតមិនពេញចិត្ត ខណៈបេក្ខជនប្រធានាធិបតីទាំងពីររូបកំពុងស្ថិតក្នុងការប្រកួតប្រជែងដ៏តឹងតែង ដោយការបោះឆ្នោតនៅសល់តែជាង ១០ថ្ងៃទៀតប៉ុណ្ណោះ។

លោកស្រី Harris បាននិយាយនៅថ្ងៃអាទិត្យ (២០ តុលា) នៅក្នុងបទសម្ភាសន៍មួយថា “លោក Trump គ្មានគុណសម្បត្តិមួយនោះទេ ហើយនោះហើយជាមូលហេតុដែលលោកនឹងចាញ់ឆ្នោត”។ លោកស្រីបានលើកឡើងថា ប្រធានាធិបតីអាមេរិកទាំងអស់ “ត្រូវដើរចូលក្នុងវេទិកាពិភពលោកជាមួយនឹងសុជីវធម៌ និងគុណសម្បត្តិផ្ទាល់ខ្លួនទាំងឡាយដើម្បីនិយាយពីលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ” ហើយចាំបាច់ត្រូវអនុវត្តអាកប្បកិរិយា ក៏ដូចជាច្បាប់ និងបទដ្ឋាននានាឱ្យបានត្រឹមត្រូវ។

ការលើកឡើងរបស់លោកស្រី Harris នេះកើតឡើងបន្ទាប់ពី "ការអត្ថាធិប្បាយបែបមិនសមរម្យ" ដែលលោក Trump បានធ្វើនៅថ្ងៃអាទិត្យដដែលនោះ នៅក្នុងការប្រមូលផ្ដុំយុទ្ធនាការមួយនៅរដ្ឋ Pennsylvania ដែលក្នុងនោះ លោក Trump បាននិយាយលេងសើចបែបមិនសមរម្យទាក់ទងនឹងប្រដាប់ភេទបុរស។

ប្រធានសភាលោក ម៉ៃ ចនសុន (Mike Johnson) បានច្រានចោលការលើកឡើងរបស់លោក Trump ថាជា “ភាសាលេងសើចប៉ុណ្ណោះ” ដែលមិនគួររំខានអ្នកបោះឆ្នោតពីជំហរគោលនយោបាយរបស់លោកឡើយ។ សមាជិកសភាបក្សសាធារណរដ្ឋផ្សេងទៀតបានរិះគន់ការលើកឡើងនោះថា “លេងសើចជ្រុលហួសហេតុ”៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm