ចិន៖ មន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា និងទឹកជំនន់នៅខេត្តសានស៊ីភាគខាងជើងប្រទេសចិនកាលពីដើមខែនេះ បន្ទាប់ពីតំបន់ជាធម្មតាតែងតែស្ងួតទទួលបានទឹកភ្លៀងមួយសប្ដាហ៍ក្នុងពេល ៣ខែ។

ទឹកជំនន់បានវាយប្រហារតំបន់សំបូរដោយរ៉ែធ្យូងថ្មក្នុងកំឡុងពេលមានវិបត្តិថាមពលទូទាំងប្រទេស ហើយបន្ទាប់ពីគ្រោះទឹកជំនន់បានសម្លាប់មនុស្សជាង ៣០០នាក់នៅខេត្តហឺណានភាគកណ្តាលកាលពីខែកក្កដា។ មន្ត្រីគ្រប់គ្រងគ្រាអាសន្នក្នុងតំបន់ម្នាក់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា អណ្ដូងរ៉ែធ្យូងថ្មយ៉ាងហោចណាស់ចំនួន ៦០កន្លែងនៅក្នុងខេត្ត ដែលជាតំបន់ផលិតធ្យូងថ្មឈានមុខគេរបស់ប្រទេសចិនបានបិទជាបណ្តោះអាសន្នដោយសារទឹកជំនន់ ប៉ុន្តែបច្ចុប្បន្ននេះមានតែចំនួន ៤ប៉ុណ្ណោះដែលបានវិលត្រឡប់មកដំណើរការធម្មតាវិញ។ មន្ត្រីខាងលើបានបន្ថែមថា អគារប្រហែល ១៩,០០០ខ្នងត្រូវបានបំផ្លិចបំផ្លាញដោយសារអាកាសធាតុមិនល្អ ក្នុងនោះ ១៨,០០០អគារផ្សេងទៀតរងការខូចខាតធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខមាន