ស្ថានទូត៖កិច្ចសហប្រតិបត្តិការរុស្ស៊ី-កូរ៉េខាងជើង មិនមានគោលដៅប្រឆាំងនឹងកូរ៉េខាងត្បូងទេ

2024/10/22 12:37:48 am        54

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងសេអ៊ូល លោក Georgy Zinoviev បាននិយាយនៅក្នុងកិច្ចប្រជុំមួយនៅក្នុងក្រសួងការបរទេសកូរ៉េខាងត្បូងថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង មិនមានគោលដៅប្រឆាំងនឹងទីក្រុងសេអ៊ូលនោះទេ។

សេចក្តីថ្លែងការណ៍ បាននិយាយថា៖«Zinoviev បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើង ត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ ហើយមិនមានគោលដៅប្រឆាំងនឹងផលប្រយោជន៍សន្តិសុខរបស់ប្រទេសកូរ៉េខាងត្បូងទេ។

មុននេះ អ្នកការទូតកូរ៉េខាងត្បូង បានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសទី១ លោក Kim Hong Kyun បានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី។ ស្ថានទូតបាននិយាយថា៖«ក្នុងអំឡុងពេលសន្ទនានោះ លោក Kim Hong Kyun បានគូសបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលកូរ៉េខាងត្បូងលើបញ្ហាបញ្ជូនទាហានកូរ៉េខាងជើង ទៅកាន់ទឹកដីនៃប្រទេសរុស្ស៊ី ដើម្បីចូលរួមបន្ថែមទៀត នៅក្នុងអរិភាពក្នុងប្រទេសអ៊ុយក្រែន”។ ទីក្រុងម៉ូស្គូ បានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់អំពីការបញ្ជូនទាហានកូរ៉េខាងជើងនេះ។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា ជាពិសេសលោក Kim Hong Kyun បានព្រមានថា ទីក្រុងសេអ៊ូល រួមជាមួយនឹងសហគមន៍អន្តរជាតិនឹង «ឆ្លើយតបជាមួយនឹងវិធានការទាំងអស់ដែលអាចធ្វើទៅបាន ចំពោះសកម្មភាពទាំងឡាយដែលបង្កការគំរាមកំហែងដល់ផលប្រយោជន៍សន្តិសុខសំខាន់   របស់ខ្លួន»។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm       
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        22
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm