ការប្រមូលផ្ដុំមេដឹកនាំពិភពលោកនៅរុស្ស៊ី បង្ហាញថាសម្ពាធលោកខាងលិចលើលោក Putinឥតប្រយោជន៍

2024/10/22 04:38:48 pm        206

រយៈពេលជិតបីឆ្នាំបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គេបានមើលឃើញទីក្រុងមូស្គូត្រូវបានថ្កោលទោសពីបណ្តាប្រទេសនានាទូទាំងពិភពលោក ប៉ុន្តែតាមរយៈកិច្ចប្រជុំកំពូលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់២៤តុលាសប្ដាហ៍នេះ ដែលមេដឹកនាំរុស្ស៊ី លោក Vladimir Putin កំពុងធ្វើជាម្ចាស់ផ្ទះដោយមានការចូលរួមពីបណ្ដាមេដឹកនាំពិភពលោករាប់សិបរូប ជាសញ្ញាបង្ហាញថាសម្ពាធលោកខាងលិចលើលោក Putin ឥតប្រយោជន៍ ហើយប្រទេសនេះពុំបានធ្លាក់ក្នុងភាពឯកាឡើយ ដោយមានក្រុមប្រទេសចម្រុះកំពុងឈរនៅពីក្រោយ។   

កិច្ចប្រជុំកំពូល BRICS នៅទីក្រុង កាហ្សាន (Kazan) ភាគនិរតីនៃប្រទេសរុស្ស៊ី គឺជាជំនួបដ៏ធំលើកដំបូងនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗ ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ចាប់តាំងពីក្រុមប្រទេសនេះបានពង្រីកខ្លួននៅដើមឆ្នាំនេះ ដោយមានប្រទេសមួយចំនួនទៀតបានចូលរួម មាន អេហ្ស៊ីប អារ៉ាប់រួម អេត្យូពី និងអ៊ីរ៉ង់។

រហូតមកដល់ពេលនេះ ការប្រមូលផ្ដុំជាអន្តរជាតិដ៏ធំបំផុតដែលប្រធានាធិបតីរុស្ស៊ីបានរៀបចំចាប់តាំងពីការចាប់ផ្តើមសង្រ្គាមកាលពីខែកុម្ភៈឆ្នាំ២០២២ ការជួបជុំនៃប្រទេស BRICS និងប្រទេសដទៃទៀតនៅសប្តាហ៍នេះបង្ហាញពីការប្រមូលផ្តុំប្រទេសកាន់តែច្រើន ដែលសង្ឃឹមថានឹងមើលឃើញការផ្លាស់ប្តូរក្នុងតុល្យភាពអំណាចពិភពលោក និងក្នុងករណីមួយចំនួន ដូចជាទីក្រុងមូស្គូ    ប៉េកាំង និងតេអេរ៉ង់ ប្រឆាំងដោយផ្ទាល់ជាមួយលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក។

លោក Putin និងដៃគូជិតស្និទ្ធ និងជាមេដឹកនាំប្រទេស BRICS ដ៏មានឥទ្ធិពលបំផុត គឺលោក Xi នឹងជួបគ្នាដែរនៅសប្ដាហ៍នេះ។ ប្រទេសរុស្ស៊ីដែលរួបរឹតដោយទណ្ឌកម្មលោកខាងលិច ត្រូវបានគេរំពឹងថា នឹងបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូល BRICS ទទួលយកជម្រើសជំនួសប្រាក់ដុល្លារសម្រាប់ការទូទាត់ជាសកល៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm