អូស្ត្រាលី នឹងទិញមីស៊ីលទំនើបរបស់អាមេរិក ក្នុងកិច្ចព្រមព្រៀងតម្លៃ៤,៧ពាន់លានដុល្លារ

2024/10/22 04:45:55 pm        114

ប្រទេសអូស្ត្រាលី បានប្រកាសនៅថ្ងៃអង្គារ ទី២២ ខែតុលានេះ នូវកិច្ចព្រមព្រៀងតម្លៃ ៤,៧ ពាន់លានដុល្លារអាមេរិក ដើម្បីបំពាក់អាវុធដល់កងទ័ពជើងទឹករបស់ខ្លួនជាមួយនឹងមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយទំនើបរបស់សហរដ្ឋអាមេរិក ក្នុងពេលដែលមានភាពតានតឹងផ្នែកយោធាកើនឡើងឆាប់រហ័សនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀង ដែលត្រូវបានសាទរដោយទីក្រុងកង់បេរ៉ាថាជា «ព្រឹត្តិការណ៍ដ៏សំខាន់មួយ» ដើម្បីពង្រឹងការការពារដែនទឹករបស់ប្រទេសអូស្ត្រាលីឡើងវិញ ស្របតាមយុទ្ធសាស្ត្រថ្មីដែលត្រូវបានដាក់ចេញនៅឆ្នាំនេះ ដើម្បីទប់ទល់ «តាកទិកដ៏ខ្លាំងក្លា» របស់ប្រទេសចិន នៅក្នុងតំបន់នេះ។

ប្រទេសអូស្ត្រាលី និយាយថា ខ្លួននឹងចំណាយប្រាក់៧ពាន់លានដុល្លារអូស្ត្រាលី ឬ៤,៧ពាន់លានដុល្លារអាមេរិក ដើម្បីទិញមីស៊ីល SM-6 បំពាក់លើនាវាដែលអាចវាយប្រហារអាកាសយានប្រយុទ្ធ និងមីស៊ីលតម្រង់គោលដៅ ព្រមទាំងមីស៊ីល SM-2 Block III C រយៈចម្ងាយមធ្យម ដែលជំរុញប្រព័ន្ធបង្ហាញផ្លូវថ្មី និងសមត្ថភាពប្រយុទ្ធការពារប្រទេស។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិអូស្ត្រាលី លោក Pat Conroy ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា អូស្ត្រាលីប្រឈមមុខទៅនឹងបរិយាកាសយុទ្ធសាស្ត្រភូមិសាស្ត្រដ៏ស្មុគស្មាញបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

លោកនិយាយថា មីស៊ីល «ឈានមុខគេរបស់ពិភពលោក» នឹងធ្វើឲ្យប្រជាជនអូស្ត្រាលី មានសុវត្ថិភាព ទប់ទល់សត្រូវ និងការពារផលប្រយោជន៍ជាតិរបស់ប្រទេសអូស្ត្រាលី ក្នុងយុគសម័យមីស៊ីល ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm