អ៊ីស្រាអែល អះអាងថាបានសម្លាប់ប្រមុខហិរញ្ញវត្ថុរបស់ក្រុមហេសបូឡា នៅក្នុងប្រទេសស៊ីរី

2024/10/22 04:59:07 pm        156

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទ (២១ តុលា) ថា មេបញ្ជាការចុងក្រោយបង្អស់ដែលទទួលខុសត្រូវក្នុងការផ្តល់មូលនិធិផ្នែកហិរញ្ញវត្ថុដល់ក្រុមសកម្មប្រយុទ្ធ ហេសបូឡា របស់លីបង់ ត្រូវបាន “លុបបំបាត់” នៅក្នុងប្រទេសស៊ីរី។

អ្នកនាំពាក្យកងទ័ព លោក ដានីញែល ហាហ្ការី (Daniel Hagari) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរស ដែលមិនត្រូវបានបញ្ចេញឈ្មោះនោះ បានដឹកនាំអង្គភាព៤៤០០ របស់ក្រុមដែលអ៊ីរ៉ង់គាំទ្រមួយនេះ ដោយទទួលខុសត្រូវលើការផ្ទេរ និងប្រមូលថវិកាទៅកាន់ក្រុមហេសបូឡា តាមរយៈការលក់ប្រេងរបស់ទីក្រុងតេអេរ៉ង់។

នៅព្រឹកថ្ងៃចន្ទ ក្រសួងការពារជាតិស៊ីរី បានប្រកាសពីការស្លាប់មនុស្សពីរនាក់ ក្នុងការវាយប្រហារដែលសន្មតថាជារបស់អ៊ីស្រាអែល ដោយការដាក់គោលដៅលើរថយន្តមួយគ្រឿងក្នុងទីក្រុងដាម៉ាស។ ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីរាយការណ៍ថា ការវាយប្រហារមួយបានកំណត់គោលដៅលើបុរសមិនមែនជាជនជាតិស៊ីរីម្នាក់ ដែលកំពុងបើករថយន្តរបស់ខ្លួននៅក្នុងតំបន់មួយ ដែលជាទីកន្លែងប្រារព្ធធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធដល់មេដឹកនាំក្រុមហាម៉ាស លោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល កាលពីសប្តាហ៍មុននៅតំបន់ហ្កាហ្សា។

សូមបញ្ជាក់ថា អង្គភាព៤៤០០ របស់ហេសបូឡា ទទួលខុសត្រូវដឹកជញ្ជូនប្រេងអ៊ីរ៉ង់ ទៅកាន់ស៊ីរី ហើយបន្ទាប់មកទៅលក់នៅលីបង់ ដែលអ៊ីស្រាអែល និយាយថាមានតម្លៃប្រហែលរាប់សិបលានដុល្លារអាមេរិក។ អ៊ីស្រាអែល បាននិងកំពុងវាយលុកជើងគោកអស់រយៈពេលជិតមួយខែដើម្បីបណ្ដេញក្រុមហេសបូឡា ចេញពីព្រំដែនភាគខាងជើងរបស់ខ្លួន ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបង្កើនការវាយលុកលើហិរញ្ញវត្ថុរបស់ក្រុមសកម្មប្រយុទ្ធលីបង់មួយនេះ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm