ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញអ្នកពាក់ព័ន្ធ​ខិតខំ​ពង្រីកគោលដៅ​ទេសចរណ៍​ក្នុងខេត្តកែប

2024/10/22 06:04:40 pm        164

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានជំរុញមន្ត្រីជំនាញ និងអាជ្ញាធរខេត្តកែប ខិតខំរួមសហការគ្នា ក្នុងការ​ពង្រីក​នូវ​គោល​ដៅ​ទេសចរណ៍ ដែលមានភាពទាក់ទាញ សម្រាប់ខេត្តកែប ដើម្បីស្រូបភ្ញៀវទេសចរ ឲ្យ​បាន​កាន់​តែ​ច្រើន​ទៅលេងកម្សាន្ត ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៤ និងលើកទិស​ដៅ​អនុវត្ត​បន្ត​នៃក្រុ​មការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកែប កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះ ដើម្បីរួម​កម្លាំង​គ្នា​ពូន​ជ្រុំ​ការ​វិនិយោគសាធារណៈ លើខឿនសេដ្ឋកិច្ចក្នុងខេត្តកែប ឱ្យបានប្រសើរឡើង ហើយការ​វិនិយោគ​សាធារណៈ​នេះ ជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីកំណើន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប ទទួលបានផលប្រយោជន៍ និងប្រាក់ចំណូលពីការអភិវឌ្ឍន៍នេះ ។

ឯកឧត្តមបានបន្តថា កែបជាខេត្ត ដែលមានសក្តានុពលទេសចរណ៍ ជាគោលដៅលំហែកំសាន្ត សម្រាប់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដូនចនេះក្រុមការងារចុះជួយមូលដ្ឋានខេត្ត និងអាជ្ញាធ​រ​ខេត្ត​ត្រូវ​មានការឯកភាពរួមគ្នា ដើម្បីពង្រីកទីផ្សារទាក់ទាញទេសចរ ឱ្យបាន​ទូលំ​ទូលាយ​បន្ថែម​ទៀត ដើម្បីឆ្លើយតបតម្រូវការរបស់ភ្ញៀវទេសចរណ៍ ក្នុងនោះត្រូវរៀបចំឆ្នេរ២៨០០ ដែល​ជា​ផលិត​ផល​ទេសចរណ៍ថ្មី១ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ជាឆ្នេរគំរូមួយសម្រាប់ខេត្តកែប ហើយ​ទន្ទឹម​នេះ ត្រូវរៀបចំផ្លូវជិះកង់លំហែ នៅតាមឆ្នេរសមុទ្រ សម្រាប់ភ្ញៀវទេសចរ ក៏ដូច​ជា​ប្រជា​ពលរដ្ឋ​បាន​ជិះកង់លំហែ ដើម្បីសុខភាពផងដែរ ។

ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា ដោយសារខេត្តកែបជាទីក្រុងទេសចរណ៍ គឺត្រូវផ្តោត​សម្រេច​ឲ្យ​បាននូវចក្ខុវិស័យ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុង​ការ​ផ្គត់​ផ្គង់ទឹក ភ្លើង ផ្លូវ ដោយឡែកធនធានមនុស្ស និងបច្ចេកវិទ្យា ត្រូវផ្ដើម​ចេញ​ពី​សេវា​ពេញ​លេញ ​ផ្នែកទូរគមនាគមន៍ ៕ អត្ថបទ បាន សុខរិទ្ធិ 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm