លោក Blinken នឹងជំរុញបន្ថែមទៀតដើម្បីបន្ធូរបន្ថយជម្លោះនៅតំបន់មជ្ឈិមបូព៌ា

2024/10/22 06:51:09 pm        120

ការវាយប្រហាររបស់អ៊ីស្រាអែល នៅជាយក្រុងភាគខាងត្បូងទីក្រុងបេរូតប្រទេសលីបង់ បានធ្វើឱ្យសាខានៃស្ថាប័នហិរញ្ញវត្ថុដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា ត្រូវរងការបំផ្លាញ។

អ៊ីស្រាអែល បានពុំបានបង្ហាញសញ្ញាណាមួយនៃការបន្ថយការវាយលុករបស់ខ្លួននៅក្នុងប្រទេសលីបង់ និងតំបន់ហ្កាហ្សាឡើយ បន្ទាប់ពីបានសម្លាប់មេដឹកនាំក្រុមហេសបូឡា និងក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធដែលត្រូវបានគាំទ្រដោយប្រទេសអ៊ីរ៉ង់។

អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ បានអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់នៅក្នុងប្រទេសលីបង់ ហើយបេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Amos Hochstein បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការលើរូបមន្តមួយ ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។

លោកបាននិយាយថា វាមិនគ្រប់គ្រាន់ទេសម្រាប់ភាគីទាំងពីរក្នុងការប្តេជ្ញាចិត្តចំពោះសេចក្តីសម្រេច លេខ១៧០១ របស់អង្គការសហប្រជាជាតិ ដែលបានបញ្ចប់ជម្លោះជុំចុងក្រោយនៅក្នុងឆ្នាំ២០០៦។ សេចក្រីសម្រេចរបស់អង្គការសហប្រជាជាតិ លេខ១៧០១ បានទទួលជោគជ័យក្នុងការបញ្ចប់សង្រ្គាមនៅឆ្នាំ២០០៦ ប៉ុន្តែកង្វះការអនុវត្តន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានរួមចំណែកដល់ជម្លោះដែលកើតឡើងនាពេលបច្ចុប្បន្ននេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល  ជាទីឈប់ចតដំបូងនៃដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ាក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងពិភាក្សាអំពីអនាគតនៃតំបន់ហ៊ុមព័ទ្ធមួយនេះ បន្ទាប់ពីការស្លាប់មេដឹកនាំក្រុមហាម៉ាសលោក Yahya Sinwar។ ក្នុងកិច្ចខិតខំប្រឹងប្រែង នេះជាដំណើរទស្សនកិច្ចរបស់លោកលើកទី១១ ចាប់តាំងពីការវាយប្រហារលើប្រទេសអ៊ីស្រាអែលដោយក្រុមហាម៉ាស ដែលបានបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា ។

អ៊ីស្រាអែល និយាយថា ខ្លួនចង់បណ្តេញក្រុមអ្នកប្រយុទ្ធហេសបូឡា ចេញពីតំបន់ព្រំដែន ដូច្នេះប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ អាចត្រឡប់ទៅលំនៅឋានវិញបន្ទាប់ពីបានភៀសខ្លួន។ ពួកគេត្រូវបង្ខំចិត្តភៀសខ្លួនកាលពីឆ្នាំមុន ដោយសារការបាញ់ផ្លោងឆ្លងព្រំដែនពីក្រុមហេសបូឡា ដែលបានចាប់ផ្តើមក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន។

យោងតាមមន្ត្រីប៉ាឡេស្ទីនបានឲ្យដឹងថា យុទ្ធនាការរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង៤២.៥០០នាក់ រហូតមកដល់ពេលនេះ។

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm       
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm       
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm