អាជ្ញាធរខេត្ត​ប៉ៃលិន​កំពុង​ស្វះ​ស្វែងរក​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​ហូរ​កួច​ទៅ​បាត់​ពីរ​បី​ថ្ងៃ​ហើយ

2021/04/27 09:59:58 am        30

ប៉ៃលិន​ ៖ ​អាជ្ញាធរខេត្ត​ប៉ៃលិន កំពុង​ស្វះ​ស្វែងរក​ស្ត្រី​ម្នាក់ ដែល​ត្រូវបាន​ជំនន់​ទឹកភ្លៀង​ហូរ​កួច​យកទៅ​បាត់​ ពីរ​បី ថ្ងៃ​ហើយ ខណៈពេល​កំពុង​ឆ្លង​អូរ​ព្រំដែន​ត្រលប់​មកពី​ប្រទេស​ថៃ​ជា​មួយ​នឹង​ពលករ​ខ្មែរ​មួយ​ចំនួនទៀត​។


កាលពី​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា នេះ ត្រង់ចំណុច​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ឈម​នឹង​ស្រុក​ពោ​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ពលករ​ឆ្លងដែន មាន​គ្នា​៣​នាក់ ​ត្រូវជា​ម្តាយ ឪពុក កូន​នឹង​គ្នា ​បាន​ព្យាយាម​ឆ្លង​អូរ​ឆ្លង​ព្រំដែន​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ តែ​បាន​ជួប​នឹង​ហេតុការណ៍ អាក្រក់ ដោយ​ត្រូវ​ជំនន់​ទឹកភ្លៀង​ហូរ​កួច​យកទៅ​បាត់ ​មិនទាន់​រក​ឃើញ​នៅឡើយ​ទេ ដោយសារ​ស្ថានភាព អូរ​នៅ​ព្រំដែន ​មានព្រៃ​ច្រើន និង​សម្បូរ​ទៅ​ដោយ​គ្រាប់មីន​។


ស្ត្រី​រងគ្រោះ ឈ្មោះ សេង ស្រី​ម៉ៅ អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​ស្វាយមាស ឃុំ​កណ្តុរ​ជ្រុំ ​ស្រុក​ពញា ក្រែក ខេត្ត​ត្បូងឃ្មុំ​។ កាលពី​ម្សិលមិញ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ​បាន​ចុះ​ដឹកនាំ​កម្លាំងចម្រុះ​ទាំង អស់ ​សហការ​ជាមួយ​ភាគី​ថៃ ធ្វើការ​រុករក​ស្ត្រី​រងគ្រោះ ​នៅតាម​បណ្តោយ​អូរ​ព្រំដែន​នេះ​។


ឯកឧត្តម បាន​លើកឡើងថា ដោយសារ​ប៉ុន្មាន​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​ច្រើន ​នៅតាម​តំបន់ភ្នំ​ផ្នែក ខាងលើ បណ្តាលឱ្យ​ទឹកស្ទឹង​ប៉ៃលិន ​និង​តាម​អូរ​នានា​ក្នុង​ខេត្ត ​មាន​សភាព​ឡើង​ខុស​ប្រក្រតី បង្ក​ទៅជា ជំនន់​ទឹកភ្លៀង ​ដូច្នេះ​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​ប៉ៃលិន និង​អូរ​នានា​ ត្រូវមាន​ការ​ប្រុងប្រយ័ត្ន ខ្ពស់ ហើយ​អាជ្ញាធរ​មូលដ្ឋាន ​ត្រូវ​សហការ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ​ជាពិសេស​មន្ទីរ​ធនធាន​ទឹក និង ឧតុនិយម​ខេត្ត ត្រូវ​សិក្សា​រក​ទីតាំង​រំដោះ​ទឹក​ចេញ ​បើសិនជា​ជំនន់​ទឹកភ្លៀង​មាន​ស្ថានភាព​មិនល្អ ព្រមទាំង ​ធ្វើការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់ពេលវេលា​៕



អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm