អូស្រ្តាលីប្រកាសគាំទ្រកម្ពុជាដែលនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩

2024/10/22 09:32:33 pm        191

ឯកអគ្គរាជទូតអូស្ត្រាលីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឌឺរិក យីព (Derek Yip ) បាន​ប្រកាស​គាំទ្រ​ដល់ប្រទេសកម្ពុជា ដែលនឹងចាក​ចេញ​ពីចំណាត់​ថ្នាក់​ក្រុម​ប្រទេសដែ​ល​មាន​ការ​អភិវឌ្ឍន៍​តិច​តួច ​(LDC) នៅឆ្នាំ២០២៩ និងគាំទ្រការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាល​ទី​១​ របស់រាជរដ្ឋាភិបាលអា ណត្តិទី៧នីតិកាលរដ្ឋសភា ដែលជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាពធន់ និងចីរភាពរបស់កម្ពុជា ។

ក្នុងកិច្ចជំនួបជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ លោកឌឺរិក យីព បានកោត​សរសើរ​ពី​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័សលើគ្រប់វិស័យនៅកម្ពុជា ហើយអូស្ត្រាលីបានប្តេជ្ញាបន្តពង្រឹង និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការ ជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ពិសេស​ទៅ​ទៀត​នោះ​លោក​«សូ​ម​គាំ​ទ្រ​កម្ពុជា ដែលនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC) នៅ​ឆ្នាំ​២០២៩ និងគាំទ្រការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាពរបស់កម្ពុជា» ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បានអបអរសាទរលោកអគ្គរាជទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី ប្រចាំ​ព្រះរាជា​ណា​ចក្រកម្ពុជា និងបានអរគុណអូស្រ្តាលី ដែលបានរួមចំណែកក្នុងការស្វែងសន្ដិភាព នា​ពេល​កន្លងមក និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអរគុណផងដែរ ចំពោះរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនអូស្រ្តាលី ដែលតែងជួយគាំទ្រកម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពកន្លងមក ហើយ​អូស្រ្តាលី ក៍ជាប្រទេសទី១ ដែលបានផ្តល់វគ្គហ្វឹកហ្វឺនបោសសម្អាតមីន នាយទាហាន​សេនាធិការ សង្កេតការណ៍ និងបានជួយជ្រោមជ្រែងកម្ពុជា ក្នុងការបញ្ជូនកងលេខ១៣៥ ទៅកាន់​បេសកកម្មនៅសាធារណរដ្ឋស៊ូដង់ផងដែរ។

នៅក្នុងកិច្ចជំនួប​នោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានគូសបញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​កិច្ច​សន្ទនា និងយន្តការ​ក្នុង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​លើ​ប្រធា​ន​ប​ទ​ដែល​មាន​សារៈ​សំខាន់​សម្រាប់​ប្រទេស​ទាំ​ងពីរ កម្ពុជា-អូស្ត្រាលីផងដែរ ហើយតាមរយៈលោកឯកអគ្គរាជទូត និងលោក​សេនា​នុព័ន្ធ​យោធា អូស្ត្រាលីប្រចាំនៅកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យអូស្ត្រាលី បន្តជួយបណ្ដុះបណ្ដាលជំនាញបន្ថែមទៀតដល់កងទ័ពជើងគោក, ជើងទឹក, និង​ជើង​អាកាស​របស់​កង​យោធពលខេមរភូមិន្ទ ដើម្បីកងយោធពល​ខេមរភូមិន្ទ​មាន​គ្រ​ប់​លទ្ធភាព​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ការពារជាតិ ការពារអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួនបានរឹងមាំផងដែរនៅ​ក្នុង​កិច្ច​ជំនួបពិភាក្សានោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា និងលោក ឌឺរិក យីព ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រឹងមាំ និងយូរអង្វែង រវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលីព្រមទាំងពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើ​វិស័យ​សំខាន់ៗមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិនិយោគ, ថាមពលស្អាត, សុខាភិបាល, អប់រំ, ពិសេសវិស័យការពារជាតិ និងសន្តិសុខ រួមទាំងការបណ្តុះបណ្តាលជាដើម៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        176
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm