ឯកឧត្តម លី ធុជ ជួបពិភាក្សាកាងារជាមួយភារធារីស្ថានទូតប្រទេសហុងគ្រីប្រចាំនៅកម្ពុជា

2021/10/12 11:36:14 pm        574

ភ្នំពេញ ៖ នៅទីស្តីការអាជ្ញាធរមីន នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយលោក Istvan BAKOS ភារធារីស្ថានទូតនៃប្រទេសហុងគ្រីប្រចាំកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ នឹងវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្ត រវាងប្រទេសកម្ពុជា និងប្រទេសហុងគ្រី ហើយបានចាត់ទុកប្រទេសហុងគ្រីជាមិត្តដ៏ល្អ និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាផងដែរ។

នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរស របស់ រដ្ឋាភិបាល និងប្រជាជននៃប្រទេសហុងគ្រី ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណង ចូលរួម ជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា តាមរយៈក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិកម្ពុជា​ នៅទឹកប្រាក់ចំនួន ២៨.៥៧០ ដុល្លារអាមេរិក។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជម្រាបបន្ថែមថា អាជ្ញាធរមីន បានប្រើប្រាស់​ហិរញ្ញប្បទានឥត​សំណងនេះ ​​សម្រាប់អនុវត្តគម្រោងចំនួន ០២ រួមមាន ៖ ទី១/.គម្រោងសាកល្បងភូមិអស់ការគម្រាមដោយសារមីននៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប លើផ្ទៃដី ៤៦.០០៩ ម៉ែត្រក្រឡា។ទី២/.គម្រោងការផ្ទៀងផ្ទាត់ផ្ទៃដីចម្ការមីននៅដីជាក់ស្តែងក្នុងខេត្តកែប និងខេត្តកោះកុងជាដើម។

លោក Istvan BAKOS ភារធារីស្ថានទូប្រទេសហុងគ្រី បានលើកឡើងថា រដ្ឋាភិបាលហុងគ្រី គឺជាមិត្ត​ដ៏យូរលង់របស់កម្ពុជា ព្រមទាំងបានកសាងនូវទំនាក់ទំនង យ៉ាងល្អជាប្រវត្តិសាស្រ្ត​ជាមួយ​កម្ពុជា ក្នុងនោះបានផ្តល់អាហារូបករណ៍ឲ្យនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសហុងគ្រីផងដែរ។ មួយវិញទៀតលោក ក៏បានសម្តែងការរីករាយ ដែលបានធ្វើការជាមួយកម្ពុជា ក្នុងសកម្មភាព​បោស​សម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះផងដែរ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm