ស៊ីម៉ាក់រំដោះដីចម្ការមីននៅខេត្ត២ បានជាង៤៥២លានម៉ែត្រការ៉េ ជំនួសមកវិញនូវដំណាំ និងហេដ្ឋារចនាសម្ព័ន្ធ

2021/10/13 12:18:53 am        464

ភ្នំពេញ៖ ដីចម្ការមីននៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ចំនួនប្រមាណជាង ៤៥២លានម៉ែត្រការ៉េ ត្រូវបានកងកម្លាំងមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានរំដោះពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាឲ្យដីទាំងអស់នោះមានសុវត្ថិភាព ហើយប្រជាពលរដ្ឋអាចបង្កបង្កើនដំណាំកសិកម្ម រួមទាំងត្រូវបានអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។

តំបន់មួយចំនួននៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន គឺជាសមរភូមិដ៏ក្តៅគគុករវាងកងទ័ពរដ្ឋកម្ពុជា និងកងទ័ពខ្មែរក្រហម ហើយបន្ទាប់ពីបញ្ចប់សង្គ្រាម នៃភាគីទាំងពីរបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនលានគ្រាប់ មានទាំងនៅលើដី ក្នុងដី ក្នុងទឹក និងនៅលើដើមឈើជាដើម ។

ទោះសង្គ្រាមត្រូវបានបញ្ចប់នៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ប៉ុន្តែកាកសំណល់សល់​ពីសង្រ្គាមទាំងអស់នេះ នៅតែបង្កើតនូវសោកនាដកម្ម ជាបន្តបន្ទាប់ដល់ពលរដ្ឋកម្ពុជា តាមរយៈសកម្មភាពមួយចំនួន មានដើរជាន់វា បើកបរយានយន្ត ទៅកិនលើវិញ ឬយកវាមកច្នៃ និងការធ្វើសកម្មភាពផ្សេងៗទៀត ។

ពាក់ព័ន្ធនឹងបញ្ហាគ្រាប់មីននេះ ពលរដ្ឋក្នុងខេត្តបាត់ដំបង និងប៉ៃលិន រស់នៅតំបន់មានចម្ការមីន លើកឡើងថា ពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចវានឹងបង្កគ្រោះថ្នាក់ដល់គ្រួសាររបស់ពួកគាត់ នៅពេលធ្វើកសិកម្ម ឬធ្វើសកម្មភាពផ្សេងៗ ប៉ះពាល់ទៅលើវា ។នេះគឺជាការលើកឡើង​របស់​ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា។

ឯកឧត្តម ហេង រតនា បានប្រសាសន៍បន្ដថា បន្ទាប់ពីមើលឃើញពីផលលំបាក នៃគ្រាប់មីន និង​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួមទាំងមានពលរដ្ឋរងគ្រោះរហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាល រួម​និងប្រទេស​ដៃគូជាច្រើនទៀត មានប្រទេសជប៉ុនជាដើម បានផ្ដល់នូវជំនួយទៅ​កាន់អង្គភាព​បោសសំអាត​មីននានា ធ្វើការបោសសំអាតកាកសំណល់ពីសង្គ្រាមទាំងអស់នោះ នៅដីចម្ការមីនក្នុង​ខេត្តបាត់ដំបង និងខេត្តប៉ៃលិនជាដើម ដើម្បីឲ្យពលរដ្ឋបានធ្វើកសិកម្មដោយសុវត្ថិភាព រួមទាំងបានអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅតំបន់ដែលមានចម្ការមីនទាំងអស់នោះ ជាបន្តបន្ទាប់ ។

ឯកឧត្តម លើកឡើងថា សកម្មភាពបោសសំអាតមីននៅកម្ពុជា បានចាប់ផ្ដើមតាំងពីឆ្នាំ១៩៧៩ ប៉ុន្តែជាលក្ខណៈទ្រង់ទ្រាយធំ និងមានការចូលរួមគាំទ្រពី UN និងប្រទេសដៃគូផ្សេងៗ នៅឆ្នាំ១៩៩២ ។

លោក ហឹម ឃ្លឿ ជំទប់ទី១ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានលើកឡើងថា ដោយសារការជួយបោសសំអាតមីន ពីអង្គភាពស៊ីម៉ាក់ និងអង្គការផ្សេងៗ បានធ្វើឲ្យតំបន់នេះ ដែលពីមុនពោរពេញទៅដល់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តែងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋនោះ គឺប្រមាណ១០ឆ្នាំចុងក្រោយនេះ លែងមានគ្រោះថ្នាក់ទៀតហើយ ហើយដីចម្ការមីនទាំងអស់ ក៏ត្រូវបានពលរដ្ឋប្រកបរបរកសិកម្ម ដោយសុវត្ថិភាពផងដែរ ។

ប្រជាពលរដ្ឋ បានសម្ដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណរាជរដ្ឋាភិបាល ប្រទេសដៃគូ អង្គភាព​ស៊ីម៉ាក់ និងប្រទេសជប៉ុនជាដើម មិនត្រឹមតែបានជួយបោសសំអាតមីននៅ​តំបន់​ពួកគាត់​រស់នៅ ថែមទាំងជួយអភិវឌ្ឍន៍កសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា បង្រៀនបច្ចេកទេសការធ្វើកសិកម្ម ដើម្បីជាប្រយោជន៍ដល់ពួកគាត់បានប្រើប្រាស់ និងប្រកបអាជីវកម្មប្រចាំថ្ងៃ ។

បច្ចុប្បន្ន ក្រោមជំនួយឧបត្ថម្ភគាំទ្រថវិកាពីពលរដ្ឋ និងរដ្ឋាភិបាលជប៉ុន ស៊ីម៉ាក់បាន​និងកំពុងអនុវត្ត​គម្រោងមួយឈ្មោះ គម្រោងសមាហរណកម្មបោសសំអាតមីន និងជួយសង្គ្រោះ​ជនពិការ ចាប់​ផ្ដើមអនុវត្តតាំងពីឆ្នាំ២០១០ មាន៤ដំណាក់កាល ក្នុងនោះមានជួយធ្វើសាលារៀន ស្រះទឹក ចម្រុះទឹកស្អាត ផ្លូវ សំណង់ទ្វារទឹក ប្រព័ន្ធលូ បង្រៀនបច្ចេកទេស និងផ្ដល់ពូជកសិកម្មជាដើម ។

គួរបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២១ កងកម្លាំងស៊ីម៉ាក់ បានធ្វើការបោសសំអាតដី​ចម្ការមីន​នៅខេត្តបាត់ដំបង បានចំនួន៤១០ ៤៨៨ ៤១៥ម៉ែត្រការ៉េ និងនៅខេត្តប៉ៃលិន បានចំនួន ៤១ ៧៣៧ ៧០៤ម៉ែត្រការ៉េ ៕

អ​ត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm