ទាហានរុស្ស៊ី៖ ទាហានស៊ីឈ្នួលបរទេស បានធ្វើទារុណកម្មជនស៊ីវិល នៅតំបន់ Kursk

2024/10/22 11:39:07 pm        99

ប្រយុទ្ធជនម្នាក់នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីដែលកំពុងបំពេញភារកិច្ច ក្នុងតំបន់ឃើស( Kursk)ដែល មានឈ្មោះថា Artist បានប្រាប់សារព័ត៌មាន TASSថា ទាហានស៊ីឈ្នួលបរទេសដែលមានជនជាតិ  អាល្លឺម៉ង់ ប៉ូឡូញ ហ្ស៊កហ្ស៊ី និងកាណាដា ក្នុងចំណោមពួកគេ ជាប់ពាក់ព័ន្ធក្នុងការធ្វើទារុណកម្មជនស៊ីវិល នៅតំបន់ព្រំដែននៃតំបន់ឃើស។

លោកបាននិយាយថា៖«យើងបានរកឃើញសាកសព [ទាហានស៊ីឈ្នួល] ធ្វើទារុណកម្មជនស៊ីវិល សម្លាប់ពួកគេ ទុកពួកគេចោលក្នុងបន្ទប់ក្រោមដី បន្ទាប់ពីការធ្វើទារុណកម្ម។ ពួកគេ បានសម្លាប់ និងរំលោភស្ត្រី។ ពួកគេ មិនខ្វល់ពីអ្វីទាំងអស់ គឺពួកគេសម្លាប់យុវជន ស្ត្រី និងកុមារ»។

យុទ្ធជនរូបនេះ បានសង្កត់ធ្ងន់ថា ទាហានស៊ីឈ្នួលធ្វើការដើម្បីលុយ ដូច្នេះពួកគេមិនខ្វល់ថា ពួកគេប្រយុទ្ធ ដើម្បីអ្នកណាទេ។ លោក Artist បាននិយាយថា៖«មានជនជាតិប៉ូឡូញ ហ្ស៊កហ្ស៊ី អាល្លឺម៉ង់។ មានជនជាតិកាណាដា។ ពួកគេត្រូវបានបង្កើតឡើងជាអង្គភាពស៊ីឈ្នួល។ ទាហានស៊ីឈ្នួល ធ្វើការដើម្បីលុយ ដូច្នេះពួកគេ មិនខ្វល់អ្វីទាំងអស់។ គ្មានប្រទេសទេ ពួកគេ មកពីជុំវិញពិភពលោក។ មានជនជាតិ   កូឡុំប៊ីផងដែរ»។ 

កាលពីថ្ងៃទី៦ ខែសីហា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើតំបន់ឃើសរបស់រុស្ស៊ី។ ស្ថានភាពគ្រាអាសន្នសហព័ន្ធ នៅជាធរមាន នៅក្នុងតំបន់នេះ។ អ្នកស្រុកនៅតំបន់ព្រំដែន កំពុងជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ទីក្រុងគីវ បានបាត់បង់ទាហានជាង ២៥.000នាក់ ចាប់តាំងពីការចាប់ផ្តើមនៃអរិភាព នៅក្នុងតំបន់ជួរមុខ ឃើស។ ប្រតិបត្តិការនេះ ដើម្បីកម្ទេចកងកម្លាំងអ៊ុយក្រែននៅតាមព្រំដែនតំបន់ឃើស នៅតែបន្ត។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm