យោធាអ៊ីស្រាអែល៖ ការវាយប្រហារនៅក្រុងបេរូត មិនបានកំណត់គោលដៅលើមន្ទីរពេទ្យទេ

2024/10/23 03:11:01 am        40


យោធាអ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី២២ ខែតុលា) នេះ បាននិយាយថា យន្តហោះរបស់អ៊ីស្រាអែលបានវាយប្រហារគោលដៅរបស់ក្រុមហេសបូឡា នៅជិតមន្ទីរពេទ្យសាកលវិទ្យាល័យ Rafik Hariri ក្នុងទីក្រុងបេរូត កាលពីល្ងាចថ្ងៃចន្ទ (ទី២១ ខែតុលា) ប៉ុន្តែមិនបានកំណត់គោលដៅលើមន្ទីរពេទ្យនោះទេ ហើយមន្ទីរពេទ្យនេះមិនបានរងប៉ះពាល់ដោយការវាយប្រហារនេះឡើយ។

អំឡុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារនេះ ប្រធានមន្ទីរពេទ្យ លោក Jihad Saadeh បាននិយាយថា កន្លែងព្យាបាលដ៏សំខាន់របស់រដ្ឋាភិបាលក្រុងបេរូត បានរងការខូចខាតដោយសារការវាយប្រហាររបស់អ៊ីស្រាអែល នៅក្បែរនោះ។

លោក Saadeh បាននិយាយថា៖ «យើងទទួលរងការវាយប្រហារ កាលពីម្សិលមិញ។ មិនថា វាត្រូវបានកំណត់គោលដៅ ឬអត់ យើងមិនដឹងឡើយ ប៉ុន្តែអ៊ីស្រាអែលមិនបានកំណតើព្រំដែនវាយប្រហារច្បាស់លាស់ទេ»។ លោកបានបន្ថែមថា កម្ទេចកម្ទីដែលទំនងជាគ្រាប់រំសេវធុនធ្ងន់ បានបំផ្លាញបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ និងផ្នែកខាងមុខរបស់មន្ទីរពេទ្យ ហើយបានធ្វើកញ្ចក់បង្អួចបែក។

ទោះបីជាមិនមានអ្នករងរបួស ក្នុងចំណោមបុគ្គលិកក៏ដោយ ក៏ការខិតខំប្រឹងប្រែងជួយសង្គ្រោះមនុស្ស នៅមុខមន្ទីរពេទ្យ កំពុងបន្តធ្វើ។

គួរបញ្ជាក់ថា Dahiyeh គឺជាស្រុកមួយនៅតំបន់ជាយក្រុងភាគខាងត្បូងគ្រប់គ្រងដោយក្រុមហសេបូឡារបស់ទីក្រុងបេរូត ដែលតែងត្រូវបានវាយប្រហារម្តងហើយម្តងទៀត នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ប្រឆាំងនឹងកងជីវពលដ៏មានឥទ្ធិពលដែលគាំទ្រដោយអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        151
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        190
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm