ប្រធានទីភ្នាក់ងារUN អំពាវនាវឱ្យមានបទឈប់បាញ់បណ្តោះអាសន្ន នៅតំបន់ហ្កាហ្សាខាងជើង ដែលត្រូវបានហ៊ុមព័ទ្ធ

2024/10/23 05:14:29 pm        59

ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ទី២២ ខែតុលា បានអំពាវនាវឲ្យមានបទឈប់បាញ់បណ្តោះអាសន្ន ដើម្បីអនុញ្ញាតឱ្យប្រជាជនចាកចេញពីតំបន់នានានៅភាគខាងជើងតំបន់ហ្កាហ្សា ខណៈមន្ត្រីសុខាភិបាល និយាយថា ពួកគេកំពុងអស់សម្ភារៈផ្គត់ផ្គង់ដើម្បីព្យាបាលអ្នកជំងឺដែលរងរបួសក្នុងការវាយលុករបស់អ៊ីស្រាអែល រយៈពេល៣សប្តាហ៍មកហើយ។

លោក Philippe Lazzarini ប្រធានទីភ្នាក់ងារផ្តល់ជំនួយ UNRWA បាននិយាយថា ស្ថានភាពមនុស្សធម៌ បានឈានដល់ចំណុចធ្ងន់ធ្ងរ ដោយសាកសពមនុស្សជាច្រើនត្រូវបានបោះបង់ចោលនៅតាមដងផ្លូវ ឬកប់នៅក្រោមគំនរបាក់បែក។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍លើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ថា នៅតំបន់ហ្កាហ្សា ភាគខាងជើង មនុស្សកំពុងរង់ចាំតែការស្លាប់ប៉ុណ្ណោះ។

លោក កំពុងអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ ទោះបីមានរយៈពេលពីរបីម៉ោងក៏ដោយ ដើម្បីបើកផ្លូវមនុស្សធម៌ប្រកបដោយសុវត្ថិភាពសម្រាប់ក្រុមគ្រួសារជាច្រើន ដែលមានបំណងចាកចេញពីតំបន់នោះ និងទៅដល់កន្លែងដែលមានសុវត្ថិភាពជាងនេះ។

ការអំពាវនាវនេះបានធ្វើឡើង ខណៈរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសអ៊ីស្រាអែល សម្រាប់កិច្ចពិភាក្សាដែលក្នុងនោះ លោក បានជំរុញឱ្យមេដឹកនាំរបស់ប្រទេសនេះ ប្រើប្រាស់ប្រយោជន៍ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស កាលពីសប្តាហ៍មុន គឺ លោក Yahya Sinwar ដោយមានចំណាត់ការដើម្បីបញ្ចប់សង្រ្គាមដ៏បង្ហូរឈាម អស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវឱ្យអ៊ីស្រាអែល អនុញ្ញាតឱ្យមានការផ្គត់ផ្គង់ជំនួយមនុស្សធម៌បន្ថែមទៀត ទៅកាន់ តំបន់ហ្កាហ្សាភាគខាងជើង ហើយអ៊ីស្រាអែលនិយាយថា ជំនួយត្រូវបានដឹកជញ្ជូនតាមរថយន្តដឹកទំនិញជាច្រើនគ្រឿងព្រមទាំងយន្តហោះទម្លាក់ជំនួយ ប៉ុន្តែក្រុមគ្រូពេទ្យនៅហ្កាហ្សានិយាយថា ជំនួយមិនទាន់បានទៅដល់ពួកគេនៅឡើយទេ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm