ការតាំងពិព័រណ៍រូបថត STEM នៅក្នុងជីវិតរបស់ខ្ញុំ បង្ហាញការងាររបស់យុវជន​ដែលមកពី​តំបន់ក្រីក្រ

2024/10/23 05:23:49 pm        177

ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤នេះ អង្គការ មូលនិធិកុមារកម្ពុជា (ស៊ីស៊ីអេហ្វ) បាន​រៀបចំកម្មវិធីប្រកួតប្រជែង រូបថតដែល​ផ្ដិត​យក​រូបភាព​ដោយ​យុវជន​រស់​នៅក្នុ​ង​តំបន់​ក្រីក្រ​បំផុត​មួយ​ក្នុងប្រទេសកម្ពុជា ហើយរូបថតទាំងអស់ កំពុងដាក់តាំងបង្ហាញជាសាធារណ:។

រូបភាពដ៏មល្អបំផុតថតដោយសិស្ស ស៊ីស៊ីអេហ្វ ចំនួន ១០ នាក់ ដែលពួកគេសុទ្ធសឹងតែជាអ្នកស្រលាញ់ផ្នែក វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា កំពុងដាក់តាំងបង្ហាញនៅភោជនីយដ្ឋាន Wild ក្នុងរាជធានីភ្នំពេញ។ Wild គឺជា ភោជនីយដ្ឋានដែលប្រមូលផ្ដុំ និងលើកកម្ពស់អ្នកមានទេពកោសល្យក្នុស្រុក និងអង្គការមិនរកប្រាក់កម្រៃក្នុងការដាក់ តាំងស្នាដៃរបស់ខ្លួន។

រូបថតទាំង ១០ សន្លឹកនេះ គឺជាការសម្រិតសម្រាំងចេញពីការប្រកួតរូបថតរបស់ស្សនៅវិទ្យាល័យ នីសិនគ្រីបអាខាដេមី (អិនស៊ីអេ) ក្រោមប្រធានបទ «STEM នៅក្នុងជីវិតរបស់ខ្ញុំ» (STEM In My Life) ដែលរៀបចំដោយ អង្គការមូលនិធិកុមារកម្ពុជា។

កញ្ញា ផន ឡា មន្ត្រីគម្រោងអប់រំរបស់របស់ ស៊ីស៊ីអេហ្វ បានឲ្យដឹងថា៖ «ខ្ញុំនឹកឃើញគំនិតប្រកួតប្រជែង ថតរូបនេះឡើងគឺ ដើម្បីលើកទឹកចិត្តសិស្សឱ្យស្វែងយល់ពីភាពច្នៃប្រឌិតរបស់ពួកគេ និងបង្ហាញពីភាពរីករាយនៃការ ថតរូប។ នៅពេលដែលការប្រកួតនេះបានបើកដំណើរការ វាបានក្លាយជាឱកាស ដ៏អស្ចារ្យសម្រាសិស្សានុសិស្សក្នុង ការស្វែងយល់ពីពិភពនៃ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ និងគណិតវិទ្យា) នៅក្នុងជីវិតប្រចាំថ្ងៃរបស់ ពួកគេ។

«ការប្រកួតប្រជែងថតរូប «STEM នៅក្នុងជីវិតរបស់ខ្ញុំ» អនុញ្ញាតឱ្យសិស្សធ្វើកា រដកពិសោធន៍ជាមួយការ ជ្រើសរើសមុំថត រៀបចំទម្រង់ប្ល់ថត និងតាក់តែងប្រធានបទ ដោយរួមបញ្ចូលគ្នានូវផ្នត់គំនិតបែបសិល្បៈ នឹងគំនិត បែបវិទ្យាសាស្ត្រ។»

កម្មវិធីប្រកួតប្រជែងនេះគឺជាផ្នែកមួយនៃការតាំងពិព័រណ៍រូបថតនៅភោជនីយដ្ឋាន Wild ដើម្បីចូលរួមអបអ ខួបគម្រប់ ២០ ឆ្នាំ នៃអង្កការមូលនិធិកុមារកម្ពុជា។

វាជាដំណើររយ:ពេល 20 ឆ្នាំដែលមិនគួរឱ្យជឿរបស់ស្ថាប័ណ្ណក្រៅរដ្ឋាភិបាលមួយនេះ ចាប់ផ្ដើមឡើងក្នុងឆ្នាំ 2014 ដល់ 2024 ពណ៌នាអំពីការចាប់ផ្ដើមដំបូងក្នុការជួយកុមារមួយចំនួនតូចចពីអតីតទីលានចាក់សំរាម ស្ទឹងមានជ័យ រហូតមកដល់សព្វថ្ងៃនេះ ដែលមានកុមារប្រមាណ ១៧០០ នាក់ កំពុងកសាងអនាគតដ៏ល្អប្រសើរ សម្រាប់ខ្លួនឯង និងគ្រួសាររបស់ពួកគេតាមរយៈកម្មវិធីអប់រំកម្រិតស្តង់ដាររបស់ ស៊ីស៊ីអេហ្វ។

នេះគឺជាឆ្នាំទី៣ហើយនៃការប្រកួតប្រជែងថតរូបក្រោមប្រធានបទ «STEM នៅក្នុងជីវិតរបស់ខ្ញុំ»។ សិស្សត្រូវសរសេសាច់រឿងខ្លីមួយ ពន្យល់ដើម្បីបង្ហាញថារូបភាពរបស់ពួកគេថតគឺឆ្លុះបញ្ចាំអំពី STEM។

សំណាង អាយុ ១៥ឆ្នា ជាសិស្ស ស៊ីស៊ីអេហ្វ បានផ្ដិតយករូបផ្កាពណ៌ផ្កាឈូកំពុងរីកមួយទងដែលកំពុង ផុសចេញពីថ្មតូច និងទ្រដោយដៃពីរ មានចំណងជើងថា «ធម្មជាតិ (សង្គ្រោះជីវិ)» ដោយឆ្លុះបញ្ចាំងពីវិទ្យាសាស្ត្រ នៅក្នុង STEM ។

រូបភាពដ៏ទាក់ទាញរបស់ សុខា ពេជ្រ បានមកពីការសាកល្បងថតរូបផ្សារដែក។ ដំណើរការផ្សារដែកបាន បង្កើតជាផ្កាភ្លើងហើយវាបានបង្កើតជាផ្សែ ដែលនាងមើលឃើញចេញជាទម្រង់ដូច ខ្ញែរសមុទ្រ (Jellyfish)។

សុខា ពេជ្រ ដែលជាសិស្សថ្នាក់ទី៨ នៃសាលា នីសិនគ្រីបអាខាដេមី បានលើកឡើងថា៖ «ខ្ញុំចូលចិត្តសមុទ្រ ប៉ុន្តែខ្ញុំមិនដែលទៅទីនោះទេ។ ពេលខ្ញុំមើលរឿងភាគ ខ្ញុំឃើញមនុស្សមុជចូលសមុទ្រមើលផ្កាថ្ម ខ្ញុំពិតជាចង់ទៅ និងមុជចូលបាតសុទ្រដូចគេណាស់។ ប្រសិនបើអ្នកក្រឡេកមើលរូបភាពរបស់ខ្ញុំ គោលបំណងរបស់ខ្ញុំគឺចង់បង្ហាញ អ្នកនូវការស្រមើស្រម៉ៃមួយ។ ខ្ញុំក៏មិននឹកស្មានថាវាចេញជារូប ខ្ញែរសមុទ្រ (Jellyfish) ដូចនេះនោះទេ។»

«ផ្នែកអវិជ្ជមានៃពិភពនិម្មិត» (The Downside of Virtual) ដោយ សុខជា សិស្សថ្នាក់ទី១២ នៃ សាលានីសិនគ្រីបអាខាដេមី បានបង្ហាញពីការស្វែងយល់ពីរបៀបដែលជីវិតអនឡាញអាចជះឥទ្ធិពលអវិជ្ជមានដល់ ជីវិតពិត។

សុខជា បានពន្យល់ថា៖ «ជីវិតក្នុងពិភពនិម្មិត ពេលខ្លះអាចធ្វើឱ្យយើងមានអារម្មណ៍សោកសៅ។ នៅពេល ដែលយើងចំណាយពេលច្រើនលើអ៊ីនធឺណិត យើងអាចនឹងត្រូវបានកាត់ផ្ដាច់ពីទំនាក់ទំនងក្នុងជីវិតពិត ដែលនាំឱ្យ កើតមានអារម្មណ៍ឯកោ»។

លោក Renaud Dion ដែលបានបើកភោជនីយដ្ឋាន Wild ជាមួយប្រពន្ធរបស់គាត់បាននិយាយថា៖ «យើងមានសំណាងណាស់ដែលអាចក្លាយជាចំណែកមួយដើម្បីជួយសហគមន៍តាមរយៈសិល្បៈ ជាពិសេសគឺការ ថតរូបភាពនេះតែម្ដង ព្រោះវាស្របទៅនឹងចំណូលចិត្ត ហើយនិងគោលបំណងរបស់យើង ក្នុងការរួមចំណែកតាម ដែលអាចធ្វើបានដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ យើងរីករាយក្នុងការធ្វើការជាមួយ ស៊ីស៊ីអេហ្វ ដើម្បីផ្តល់ ឱកាសដល់យុវជនមកពីមជ្ឈដ្ឋានដែលជួបការលំបាក ធ្វើការបង្ហាញទេពកោសល្យរបស់ពួកគេ។

ការតាំងពិព័រណ៌ «STEM នៅក្នុងជីវិតរបស់ខ្ញុំ» និងការតាំងពិពណ៌រូបថតរយៈពេល 20 ឆ្នាំរបស់ ស៊ីស៊ីអេហ្វ ដាក់តាំងបង្ហាញជាសាធារណ: ដោយអនុញ្ញាតឲ្យសាធារណ:ជនចូលទស្សនាដោយឥតគិតថ្លៃ នៅភោជនីយដ្ឋាន Wild ក្នុងរាជធានីភ្នំពេញរហូតដល់ថ្ងៃទី ១០ ខែវិច្ឆិកា។

អ្នកទស្សនានឹងអាចបោះឆ្នោតលើរូបថតដែលពួកគេចូលចិត្ត អ្នកឈ្នះរពីររូប នឹងត្រូវបានជ្រើសរើសចេញពី ការបោះឆ្នោតជាសាធារណៈ និងទទួលបានរង្វាន់ពីគណ:កម្មការវិនិច្ឆ័យ។ គណៈកម្មការវិនិច្ឆ័យរួមមាន លោក ស្កុត នីសិន ស្ថាបនិក និងនាយកប្រតិបត្តិរបស់ អង្គការមូលនិធិកុមារកម្ពុជា និង Renaud Dion ម្ចាស់ភោសជនីយដ្ឋាន Wild៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        59
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        95
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm