មន្ត្រីការទូតកំពូលរបស់អាមេរិក ចេញការព្រមានដល់អ៊ីស្រាអែល ជុំវិញជំនួយនៅតំបន់ហ្កាហ្សា

2024/10/23 06:38:16 pm        89

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក Biden បាននិយាយថា លោក Anthony Blinken បានព្រមានមេដឹកនាំអ៊ីស្រាអែលថា ចាំបាច់ត្រូវធ្វើកិច្ចការច្រើនបន្ថែមទៀត ដើម្បីទទួលបានជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅតំបន់ហ្កាហ្សាភាគខាងជើងដែលប្រទេសនេះបានឡោមព័ទ្ធ ដោយបង្កើនផលវិបាកដែលអាចកើតមាននៅក្នុងច្បាប់របស់សហរដ្ឋអាមេរិក ប្រសិនបើពុំអនុវត្តន៍វិធានការណ៍ទេ។ 

កាលពីថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu រដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant រដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្រ លោក Ron Dermer និងមន្ត្រីយោធាជាន់ខ្ពស់ក្នុងកិច្ចប្រជុំជាបន្តបន្ទាប់នៅទីក្រុង Jerusalem និង Tel Aviv។ ក្រុមមន្ត្រីសុខាភិបាល ហ្កាហ្សាកាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ បាននិយាយថាការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស២០នាក់។

នៅថ្ងៃដដែលនោះ ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានបទឈប់បាញ់បណ្ដោះអាសន្នមួយដើម្បីទុកឱកាសឲ្យមនុស្សចាកចេញេពីភាគខាងជើងក្នុងដែនដីហ្កាហ្សា ខណៈក្រុមមន្ត្រីសុខាភិបាលហ្កាហ្សានិយាយថា ពួកគេអស់គ្រឿងបរិក្ខាពេទ្យសម្រាប់ព្យាបាលអ្នករបួសក្នុងការវាយប្រហាររយៈពេល៣សប្ដាហ៍របស់អ៊ីស្រាអែល។

ការព្រមានទល់មុខគ្នារបស់លោក Blinken ទៅកាន់អ៊ីស្រាអែលកើតឡើង ខណៈមានការរិះគន់កាន់តែខ្លាំងថា សហរដ្ឋអាមេរិកបានបរាជ័យក្នុងការទប់ស្កាត់អត្រាស្លាប់ជនស៊ីវិលដោយសារស្នាដៃអ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា ។មន្ត្រីបាននិយាយថា Blinken ក៏បានដាក់សម្ពាធលើថ្នាក់ដឹកនាំអ៊ីស្រាអែលផងដែរ ជុំវិញរបាយការណ៍ដែលថាយោធារបស់ខ្លួនបាននិងកំពុងអនុវត្តអ្វីដែលគេហៅថា ផែនការទូទៅ ក្នុងដែនដីហ្កាហ្សាភាគខាងជើង ជាយុទ្ធសាស្ត្រមួយដែលត្រូវបានពិពណ៌នាថាជាការប្រើប្រាស់ការជម្លៀសជនស៊ីវិលដោយបង្ខំ និងយុទ្ធសាស្ត្រដាក់គំនាបឲ្យចុះចាញ់ ឬបង្អត់អាហារប្រឆាំងនឹងដែលនៅសេសសល់ក្នុងតំបន់នោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        170
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        210
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm