អ្នកចាត់ការ​ក្លិប​ព្រះខ័ន​រាជ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ ក្រោយ​បន្ដ​កិច្ចសន្យា​បងប្អូន​បង្កើត Privat និង Emmanuel

2021/10/13 04:55:02 pm        130

​បាល់ទាត់៖ លោក Christopher Grant អ្នកចាត់ការ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀងបាន​បង្ហាញ​អារម្មណ៍​រីករាយ ក្រោយ​ក្លិប​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​បន្ដ​កិច្ចសន្យា​ថ្មី​សម្រាប់​រដូវ​កាល​ឆ្នាំ​២០២២ ជាមួយ​បងប្អូន​បង្កើត​ជនជាតិ​កា​មេ​រ៉ូ​ន Jean Marie Privat និង Emmanuel ដោយ​លោក​មាន​សុទិដ្ឋិនិយម​ថា កិច្ចសន្យា​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ក្លិប​មានការ​ប្រកួតប្រជែង​កាន់​តែ​ខ្លាំង​ក្នុង​លី​គ​កំពូល​កម្ពុជា។​

​អ្នកចាត់ការ​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​ដដែលបាន​បញ្ជាក់ថា Privat គឺជា​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើ​មួយរូប​នៅ​កម្ពុ​ជានា​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយនេះ ហេតុនេះ​លោក​ពិតជា​រីករាយដែល​ម្ចាស់​ស្បែកជើង​មាស ២​សម័យកាល​រូបនេះបាន​ប្ដេជ្ញាចិត្ត​បន្ដ​រួមរស់​ជាមួយ​ក្លិប​នា​ឆ្នាំក្រោយ​ទៀត។​ ​ចំណែក Emmanuel ក៏​មិន​ខុសពី​បងប្រុស​របស់គេ​ដែរ ទោះបី​ខ្សែបម្រើ​-​ប្រយុទ្ធ​រូបនេះទើបតែ​ចូលរួម​ជាមួយ​ក្លិប​នៅ​ជើង​ទី​២។ ប៉ុន្ដែ​ផ្អែកលើ​ទម្រង់​លេង និង​សមត្ថភាពសម្រាប់​ការបង្ហាញ​ខ្លួន ៥​ប្រកួត​កន្លងមក កីឡាករ​មាន​បទពិសោធ​លេង​នៅ​អឺរ៉ុប​នេះបានបង្ហាញ​នូវ​គុណភាព​ដ៏​ល្អ​ដល់​ក្រុម​ទាំង​តំបន់​ប្រយុទ្ធ និង​ការពារ ហើយ​លោក​ជឿជាក់ថា Emmanuel នឹង​កាន់តែ​រីកចម្រើន​បន្ថែមទៀតនាពេលខាងមុខ។​ ​ផ្អែកលើ​សមត្ថភាព និង​ការខិតខំ​ប្រឹងរ​បស់បង​ប្អូនបង្កើត​ជនជាតិ​កា​មេ​រ៉ូ​ន​នេះ លោក Christopher Grant រំពឹងថា ការបន្ត​កិច្ចសន្យា​ជាមួយ​ខ្សែប្រយុទ្ធ​ឆ្នើម​ទាំង ២ នឹង​កាន់តែ​បង្ហាញថា ព្រះខ័ន​រាជ​ស្វាយរៀង​ពិតជា​មានការ​ប្រកួតប្រជែង​ខ្លាំង​ក្នុង​លី​គ​កំពូល​កម្ពុជា ហើយ​លោក​សង្ឃឹមថា អ្នកគាំទ្រ​នឹង​ឆាប់​បាន​ចូល​ទស្សនា​ជាថ្មីនា​រដូវ​កាល​ខាងមុខដើម្បី​ជា​ផ្នែក​មួយ​របស់​ក្លិប។​

​សូមបញ្ជាក់ថា ក្នុង​រដូវ​កាល​ឆ្នាំ​២០២១ នេះ Privat បានបញ្ចប់​ទី​គូប្រកួត​ចំនួន ១៥​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​(Assist) ៨​ដង ស្របពេល​ប្អូនប្រុស​របស់ខ្លួនដែល​ទើប​ចូល​លេង​នៅ​ជើង​ទី​២ Emmanuel រកបាន ២​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម ២​ដង រួមចំណែក​ជួយ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀងមាន ៣៦​ពិន្ទុ និង​កំពុង​ឈ​រលេខ​រៀង​ទី​២ បណ្ដោះអាសន្ន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        155
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        165
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm