អស្ថិរភាពនយោបាយនៅបូលីវី បង្កឱ្យមានការប៉ះទង្គិចគ្នារវាងនគរបាល ជាមួយអ្នកគាំទ្រអតីតប្រធានាធិបតី លោក Morales

2024/10/23 06:47:18 pm        111

នគរបាលប្រទេសបូលីវី នៅថ្ងៃពុធ ទី២២ ខែតុលានេះ បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី លោក អ៊ីវ៉ូ ម៉ូរ៉លឡេស(Evo Morales) ដែលកំពុងបិទផ្លូវជាច្រើនកន្លែងក្នុងទីក្រុង Cochabamba ដោយនៅទីបំផុត នគរបាលបានបំបែកក្រុមបាតុករ ដើម្បីអនុញ្ញាតឱ្យយានយន្តធ្វើចរាចរណ៍បាន។

លោក Morales ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយការិយាល័យរដ្ឋអាជ្ញា សម្រាប់ការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ការជួញដូរនិងការរត់ពន្ធមនុស្សពាក់ព័ន្ធនឹងអនីតិជន បានប្រាប់ស្ថានីយវិទ្យុមួយថា លោកបានជំរុញអ្នកគាំទ្ររបស់លោក ឱ្យបិទផ្លូវដើម្បីតវ៉ាទៅនឹងអ្វីដែលលោកបានចាត់ទុកថា ជាការឃុំឃាំងនិងជាការចោទប្រកាន់ «ខុសច្បាប់ និងអយុត្តិធម៌» លើរូបលោក និងសម្ព័ន្ធមិត្តរបស់លោក។

ប្រធានាធិបតីកំពុងកាន់តំណែង លោក លូអ៊ីស អាស(Luis Arce) ដែលជាប់ដៃក្នុងការប្រជែងអំណាចជាមួយលោក Morales ជុំវិញការគ្រប់គ្រងគណបក្សចលនាសង្គមនិយម(MAS) ដែលកំពុងកាន់អំណាច បាននិយាយថា ការតវ៉ានឹងមិន «សង្គ្រោះ» នរណាម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភកុមារ នោះទេ។

ជម្លោះដែលកំពុងបន្តរវាងលោក Morales និងលោក Arce បាននិងកំពុងកើនឡើង ចាប់តាំងពីចុងឆ្នាំ២០២១ ផ្តើមចេញពីការខ្វែងគំនិតគ្នាលើការគ្រប់គ្រងរដ្ឋ និងតម្រូវការក្នុងការបន្តការដឹកនាំប្រទេសរបស់គណបក្សចលនាសង្គមនិយម(MAS)។ កង្វះប្រេងឥន្ធនៈ និងស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងរបានបន្ថែមភាពតានតឹងផ្នែកសង្គមកាន់តែធ្ងន់ធ្ងរ នៅក្នុងប្រទេសបូលីវី។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        59
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        88
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm