ក្បួនដំណើររបស់ជនអន្តោប្រវេសន៍ឆ្ពោះទៅភាគខាងជើង ដើរកាត់តាមភាគខាងត្បូងម៉ិកស៊ិក

2024/10/23 07:00:44 pm        120

ជនអន្តោរប្រវេសន៍រាប់រយនាក់ បានធ្វើដំណើរក្នុងក្បួនដំណើរមួយ កាលពីថ្ងៃអង្គារ ទី២២ ខែតុលា ដោយចាប់ផ្តើមពីប្រទេសម៉ិកស៊ិកភាគខាងត្បូង ក្នុងគោលបំណងបានទៅដល់ព្រំដែនរវាងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលព្រឹកព្រលឹម ក្រុមនេះ បានចាកចេញពីទីក្រុង ហួយស៍ត្លា(Huixtla) ភាគខាងត្បូង ដើម្បីធ្វើដំណើរទៅកាន់ក្រុង Villa Comaltitlan ប្រេសម៉ិកស៊ិក ដែលនៅជិតខាង ជាការធ្វើដំណើរក្នុងចម្ងាយ២៥គីឡូម៉ែត្រ។

ជនអន្តោរប្រវេសន៍ច្រើននាក់ និយាយថា ពួកគេបានសម្រេចចិត្តរៀបចំក្បួនធ្វើដំណើរឆ្ពោះទៅភាគខាងជើង បន្ទាប់ពីចំណាយពេលជាច្រើនខែនៅក្នុងទីក្រុង Tapachula រង់ចាំការអនុញ្ញាតពីអាជ្ញាធរប្រទេសម៉ិកស៊ិក ខណៈអស់លុយ និងគ្មានការងារធ្វើ។

ជនអន្តោប្រវេសន៍ និយាយថា មានការព្រួយបារម្ភថា កម្មវិធី CBP ONE របស់សហរដ្ឋអាមេរិក ដែលពួកគេប្រើប្រាស់សម្រាប់ការណាត់ជួបដើម្បីធ្វើអន្តោប្រវេសន៍ នឹងជាប់គាំងដោយការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាពេលខាងមុខ ហើយពួកគេនឹងព្យាយាមដើម្បីបានទៅដល់ព្រំដែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងការស្វែងរកការចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។

ជនអន្តោរប្រវេសន៍ច្រើនបំផុត ត្រូវបានចាប់ខ្លួនដោយខុសច្បាប់ ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក Joe Biden ប៉ុន្តែការឆ្លងកាត់ បានថយចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈលោក Biden បានដាក់ចេញវិធានការរឹតត្បិតថ្មីនៅតាមព្រំដែន។

ការធ្វើអន្តោប្រវេសន៍ គឺជាបញ្ហាកំពូលមួយរបស់អ្នកបោះឆ្នោត ក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ដែលអនុប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris នឹងប្រជែងជាមួយ លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        10
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm