NEA បើកយុទ្ធនាការចុះផ្សព្វផ្សាយពិព័រណ៍ការងារ ដើម្បីកៀរគរ​សាធារណជន​ចូលរួមឱ្យបានច្រើនកុះករ

2024/10/23 07:51:10 pm        243

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បើក​យុទ្ធ​នាការចុះ តាមសាកលវិទ្យាល័យ ភ្លើងស្តុប និងទីសាធារណៈនានា ដើម្បី​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ដែលគ្រោងនឹងប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៦ និង២៧ ខែតុលាខាងមុខនេះ។

កំពុងចុះផ្សព្វផ្សាយនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បាន​ឲ្យ​ព័ត៌មាន ប៊ីធីវី ដឹងថា ការចុះផ្សព្វផ្សាយនេះ ក្រុមការងារមជ្ឈ​មណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​ទាំង​អស់ នឹងមានការចែកជាខិតប័ណ្ណ ការបិទ និងការចងបដា (Banner) ជាដើម ដើម្បី​ជូន​ព័ត៌មាន​ឲ្យ​កាន់តែខិតជិតជូនដល់អាណាព្យាបាល សិស្សនិស្សិត យុវជន ជាពិសេស​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ ទៅចូលរួមឲ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ​២០២៤ ខាង​មុខនេះ នៅអគារមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ខណៈមានការ​ចូលរួម​ពី​សំណាក់​ក្រុម​ហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ១៥០ ដែល​នឹង​ដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសម្បូរបែបចំនួនជាង ៣ម៉ឺនកន្លែង។

ទាក់ទិនកម្មវិធី​ពិព័រណ៍ការងារ និងផលិតភាពជាតិនេះដែរ ក្រុមនិស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​បានអះអាងថា នឹងនាំគ្នាទៅចូលរួមដើម្បីទស្សនា ក៏ដូចជាស្វែង​យល់​ឱកាស​ការងារ​ដោយ​ផ្ទាល់​តែ​ម្តង ដោយសារព្រឹត្តិការណ៍នេះ បាននាំយកឱកាសការងាររាប់ម៉ឺនកន្លែង និងគ្រប់វិស័យ ពី​បណ្តាក្រុមហ៊ុននានា។ ក្រុមនិស្សិតទាំងនេះ បានអំពាវនាវដល់យុវជនទាំងអស់ ពិសេស​អ្នក​ស្វែង​រក​ការងារ ដែលមានបំណងចង់ដាក់ពាក្យបំពេញការងារ សូមត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បី​ដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់នៅនឹងកន្លែងកម្មវិធីតែម្តង។

សូមបញ្ជាក់ថា “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” ក្រៅពីការរៀបចំដោយផ្ទាល់ ក៏​នឹង​មាន​រៀបចំតាមប្រព័ន្ធអនឡាញផងដែរ ក្នុងគោលបំណង ដើម្បីបន្ត​រក្សា​តុល្យភាព​ក្នុង​ទីផ្សារ​ការងារ​ តាមរយៈការជួយជ្រោមជ្រែងនិយោជក ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និង​អ្នកស្វែងរកការងារធ្វើ ក៏ដូចជា បង្កើតឱ្យមានវេទិកាការងារជួបជុំគ្នានៅមួយកន្លែង ដោយ​ងាយ​ស្រួល រវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        197
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm