ប្រព័ន្ធបច្ចេកវិទ្យា CamDX កំពុងលើកកម្ពស់ដល់ការចុះបញ្ជី ការទាក់ទាញធុរកិច្ច និងការវិនិយោគ

2024/10/23 08:06:04 pm        217

ប្រព័ន្ធបច្ចេកវិទ្យា CamDX របស់រដ្ឋាភិបាល កំពុងដើរតួយ៉ាងសំខាន់លើការចែករំលែកព័ត៌មាន ការកាត់បន្ថយបន្ទុករដ្ឋបាល និងការជំរុញលើកកម្ពស់ដល់ដំណើរការចុះបញ្ជី ការទាក់ទាញធុរកិច្ច និងអ្នកវិនិយោគ ដោយជំរុញការធ្វើពាណិជ្ជកម្មនៅកម្ពុជាកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួង រៀបចំសេវា អេឡិចត្រូនិកសម្រាប់ធុរកិច្ច លើកឡើងក្នុងកម្មវិធីស្ដីពីការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ ពាក់ព័ន្ធនឹងធុរកិច្ចរបស់ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល តាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការ Online business registration នេះថា ការចុះបញ្ជីពាណិជ្ចកម្មនេះ ជាការចាប់ផ្តើមមានការ ចូលរួមពីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវ: និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ទាប់មក CamDX ក៏បានពង្រីកថែមទៀត ដែលដំណាលបន្ទាប់នេះ ធ្វើយ៉ាងណា ដើម្បីជួយសម្រួលឱ្យមានភាពងាយស្រួលដល់ការ សុំអាជ្ញា ប័ណ្ណ និងលិខិ អនុញ្ញាតតាមរយៈប្រព័ន្ធអនឡាញ ។ បញ្ហានេះ ក្រសួងពាណិជ្ជកម្ម ក៏ដូចអគ្គនាយកដ្ឋានពន្ធដារ គឺមានប្រព័ន្ធចុះបញ្ជី នេះជាយូរណាស់មកហើយ តែទោះបីយ៉ាងណា ក៏នៅតែមិនអាចដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីការស្នើរចុះឈ្មោះ។ បញ្ហា នេះដោយសារអវត្តមាននៃការផ្លាស់ប្តូរទិន្នន័យ នៃប្រព័ន្ធទាំងអស់ធ្វើការដាច់ដោយឡែកពីគ្នាដោយមិនអាចចែករំលែកគ្នាបាន។

 

ឯកឧត្តមបណ្ឌិត បន្តថា ដោយមើលឃើញពីបញ្ហាទាំងនេះ ហើយផ្អែកប្រព័ន្ធដែលមានស្រាប់ CamDX បានព្យាយាមឱ្យ ប្រព័ន្ធទាំងបីនេះផ្លាស់ប្តូរទិន្នន័យជាមួយគ្នា ដោយយើងមិនចាំបាច់បង្កើតអ្វីឡើងវិញថ្មីនោះទេ ដែលតាមរយៈនេះយើងបង្កើតថ្នាល ផ្លាស់ប្តូរទិន្ន័យកម្ពុជា Data Exchange ដោយអនុញ្ញាត្តិឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថលក្រសួងពាណិជ្ជកម្ម ថ្ពាក់ជាមួយបច្ចេក វិទ្យារបស់ អគ្គនាយកដ្ឋានពន្ធដារ ក៏ដូចក្រសួងការងារ ដែលយើងអាចមើលឃើញាអង្គតែមួយ ហើយប្រព័ន្ធនេះបានចែករំលែកតាម រយៈ CamDX ទៅស្ថាប័នទាំងបីនោះ ដោយបានផ្តល់ភាពងាយស្រួលក្នុងការចុះបញ្ជីត្រឹមរយៈពេល ៨ ថ្ងៃប៉ុណ្ណោះ ចំណែកការចំ ណាយក្នុងការចុះបញ្ជី ក៏មានតម្លៃធូរថ្លៃផងដែរ។ ចំណែកដំណាក់កាលទី២ និងទី៣, CamDX បានឈរលើគោលការណ៍នេះដូចគ្នា ជារួម, ការផ្លាស់ប្តូរទិន្ន័យជារឿងមួយល្អបំផុត ដើម្បីឱ្យក្រសួងស្ថាប័នធ្វើការជាមួយគ្នា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ពោល គឺការប្រើប្រាស់ប្រព័ន្ធអនឡាញមានសារៈសំខាន់ណាស់ ជម្រុញលើកកម្ពស់ដល់ការចុះបញ្ជី និងការទាក់ទាញវិនិយោគផងដែរ។

សូមបញ្ជក់ថា ជុំវិញការចុះបញ្ជី តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មនៃថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ បើគិតមកដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីពាណិជ្ជកម្ម ការពិនិត្យ និងប្រកាសជូនដំណឹងបើកសហគ្រាស មាន ចំនួនក្រុមហ៊ុនចុះបញ្ជី ជាង ៣៨ ពាន់ និងមានចំនួននាមប័ណ្ណបម្រុងទុក ជាង ២០ ពាន់ ដោយមានដើមទុនចុះបញ្ជីសរុបជិត ១៣ ប៊ីលានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm