ប្រភព៖ TSMC បានប្រាប់អាមេរិកពីបន្ទះឈីប នៅក្នុងផលិតផលរបស់ Huawei ក្រោយការរកឃើញរបស់ TechInsights

2024/10/23 10:21:27 pm        79


ក្រុមហ៊ុនផលិតបន្ទះឈីប Taiwan Semiconductor Manufacturing Company (TSMC) របស់កោះតៃវ៉ាន់ បានជូនដំណឹងទៅសហរដ្ឋអាមេរិកថា បន្ទះឈីបមួយរបស់ខ្លួន ត្រូវបានរកឃើញនៅក្នុងផលិតផលរបស់ក្រុមហ៊ុន Huawei បន្ទាប់ពីក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យា TechInsights បានបំបែកមើលផ្នែកខាងផលិតផលរបស់កក្រុមហ៊ុននេះ ហើយបានបង្ហាញពីការរំលោភដែលអាចមាន ជុំវិញការរឹតបន្តឹងការនាំចេញលើក្រុមហ៊ុនចិន។ នេះបើយោងតាមបុគ្គលដែលដឹងអំពីបញ្ហានេះ។

ប្រភពមួយទៀតបាននិយាយថា ដំណើរការបំបែកមើលសមាសធាតុខាងក្នុងនេះ គឺធ្វើឡើងចំពោះបន្ទះឈីប Ascend 910B របស់ក្រុមហ៊ុន Huawei។ Ascend 910B ត្រូវបានគេចាត់ទុកថា ជាបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់បំផុតមួយរបស់ក្រុមហ៊ុនចិនមួយនេះ។ ប្រភពដំបូង នឹងមិនបង្ហាញឲ្យដឹងពីសមាសធាតុនោះទេ ប៉ុន្តែបាននិយាយថា បន្ទះឈីបរបស់ក្រុមហ៊ុន TSMC គឺជាបន្ទះឈីបមួយ នៅក្នុងប្រព័ន្ធពហុឈីប។

TechInsights បានជូនដំណឹងដល់ TSMC អំពីបន្ទះឈីបនេះ មុនពេលចេញផ្សាយការរកឃើញរបស់ខ្លួន នៅក្នុងរបាយការណ៍មួយ ដោយជំរុញឲ្យក្រុមហ៊ុនរបស់កោះតៃវ៉ាន់មួយនេះ ផ្ដល់ដំណឹងនេះដល់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពី ២-៣ សប្តាហ៍មុន។ TSMC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ខ្លួនបានចាប់ផ្ដើមទាក់ទងទៅក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងបញ្ហានេះ។ ក្រុមហ៊ុនបាននិយាយថា ខ្លួនមិនបានផ្គត់ផ្គង់បន្ទះឈីបទៅឲ្យក្រុមហ៊ុន Huawei ចាប់តាំងពីពាក់កណ្តាលខែកញ្ញាឆ្នាំ២០២០ មកម្ល៉េះ។

ក្រសួងពាណិជ្ជកម្មបានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួន «ដឹងពីការរាយការណ៍ អំពីការរំលោភបំពានដែលអាចកើតមាននៃការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក» ប៉ុន្តែមិនអាចធ្វើអត្ថាធិប្បាយជុំវិញថា តើការស៊ើបអង្កេតណាមួយ កំពុងបន្តមាន ឬក៏អត់នោះទេ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        48
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm