ជប៉ុន​ស៊ុត​ចុង​ម៉ោង​ធ្វើ​ឱ្យ​អូស្ត្រាលី​ស្គាល់​បរាជ័យលើក​ដំបូង​

2021/10/13 10:40:12 am        456

​បាល់ទាត់៖ ​ក្រុម​សាំមូរ៉ៃជប៉ុន​រកបាន​គ្រាប់​ជ័យជំនះ​ចុង​ម៉ោងធ្វើឱ្យ​អូស្ត្រាលី​ស្គាល់​បរាជ័យ​លើកដំបូង​ក្នុង​ពូ​ល B នៃ​វគ្គ​ជំ​រុះ World Cup ២០២២ ជុំ​ទី៣ ក្រោយ​យកឈ្នះ​លទ្ធផល ២-១​។ ​​ជប៉ុន​ដែល​ចាញ់​ពីរ​ក្នុងចំណោម ៣ប្រកួត​របស់ខ្លួន​កន្ល​ង​មកត្រូវការ​ឈ្នះ​ប្រកួត​នេះ​ជា​ចាំបាច់​ដើម្បី​ឱកាស​ទៅកាន់​កាតា ហើយ​ពួកគេ​ក៏​រកបាន​គ្រាប់​នាំមុខ​មុន​នៅ​នាទី​ទី៨ ដោយ Ao Tanaka បន្ទាប់ពី​កំហុស​របស់​ខ្សែការពារ​អូស្ត្រាលី Aziz Behich ទាត់​បាល់​មិនត្រូវ មុន​ពេលដែល​អូស្ត្រាលី​ស្ទើ​តែ​តាម​ស្មើ​វិញ​ទៅហើយ​តែមួយ​ជើង​របស់ Adam Taggart បុក​នឹង​បង្គោល​ទី​។

​​យ៉ាងណាក្តី​អូស្ត្រាលី​ដែល​ឈ្នះ​ទាំង ៣​ប្រកួត​កន្លងមក​ក៏​តាម​ស្មើ​វិញ​បានសំរេច​នៅ​នាទី​ទី៦៩ ដោយ​បាល់ Freekick របស់ Ajdin Hrustic។ ​​តែ​ការប្រកួត​នៅសល់តែ ៤នាទី​ទៀត​ប៉ុណ្ណោះ​ពោលគឺ​នាទី​ទី៨៦ ទៅហើយ​កីឡាករ​បំរុង Takuma Asano ស៊ុត​ជួយ​បាន​ដោយ​អ្នកចាំទី​អូស្ត្រាលី តែ​ជា​ថ្ងៃ​ស៊យ​របស់ Aziz Behich ធ្វើឱ្យ​ចូល​ទី​ខ្លួនឯង​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​ជប៉ុន​មានសង្ឃឹម​មកវិញ​ក្នុង​វគ្គ​ជំ​រុះ​ជុំ​ទី៣ នេះហើយ​ក៏បាន​បញ្ចប់​ជ័យជំនះ ១២ប្រកួត​ជាប់​គ្នា​របស់​អូស្ត្រាលី​ផងដែរ​ក្នុង​យុទ្ធនាការ​ជំ​រុះ World Cup ២០២២ នៅ​កាតា​នេះ​។ ​​ងាក​មក​ការប្រកួត​នៅក្នុង​ពូ​ល B នេះដែរ​អារ៉ាប៊ីសាអ៊ូឌីត​បាន​បន្តដំណើរ​ប្រកួត​ឈ្នះ​ជាប់​គ្នា​ទាំង​ ៤​ប្រកួត​ក្រោយយកឈ្នះ​ចិន​យប់មិញ ៣-២​។ ​​កីឡាករ Sami Al-Najei រកបាន​ពីរ​គ្រាប់​ម្នាក់ឯ​ក្នុងការ​ប្រកួត​នេះ និង​មួយ​គ្រាប់​ទៀត​រកបាន​ដោយ Al-Buraikan ខណៈ​ពីរ​គ្រាប់​របស់​ចិន​រកបាន​ដោយ​កីឡាករ​ប្រេ​ស៊ី​ល​ចូលសញ្ជាតិ​ចិន Aloisio និង Wu Xi​។​

​​ជ័យជំនះ​នេះ​ធ្វើឱ្យ​អារ៉ាប៊ីសាអ៊ូឌីត​ឈ្នះ​បួន​ប្រកួត​ជាប់​គ្នា​មាន ១២ពិន្ទុ​ពេញ​តាម​ពីក្រោយ​ដោយ​អូស្ត្រាលី​មាន ៩ពិន្ទុ​។ ​​ចំណែក​វៀតណាម​នៅតែ​មិនអាច​រកបាន​ពិន្ទុ​ដំបូង​របស់ខ្លួន​បាន បន្ទាប់ពី​ចាញ់​អូ​ម៉​ង់ ៣-១ បើទោះជា​នាំមុខ​មុន​នៅ​នាទី​ទី៣៩ ដោយ Nguyen Tien Linh ក៏ដោយ​។ ​វៀតណាម​នៅតែ​ឈរ​ក្រោម​គេ​ដដែល​គ្មាន​ពិន្ទុ​រាប់​ ខណៈ​ចិន​មាន ៣ពិន្ទុតាម​ពីក្រោយ​ជប៉ុន និង​អូ​ម៉​ង់​មាន ៦ពិន្ទុ​ដូចគ្នា​៕

អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm