រុស្ស៊ីកោះអញ្ជើញឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបញ្ជាការសមុទ្របាល់ទិករបស់អង្គការណាតូ

2024/10/23 10:38:22 pm        68


ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃអង្គារ (ទី២២ ខែតុលា) បាននិយាយថា ខ្លួនបានកោះអញ្ជើញឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ដើម្បីតវ៉ា ចំពោះការបង្កើតមជ្ឈមណ្ឌលបញ្ជាការកងទ័ពជើងទឹកថ្មីរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬណាតូ ((NATO) នៅតាមបណ្តោយឆ្នេរសមុទ្របាល់ទិក។

កាលពីថ្ងៃចន្ទ (ទី២១ ខែតុលា) ប្រទេសអាល្លឺម៉ង់បានបើកសម្ពោធមជ្ឈមណ្ឌលនេះ ដើម្បីជាការបង្កើនការត្រៀមលក្ខណៈការពារ នៅក្នុងតំបន់សមុទ្របាល់ទិក ខណៈដែលរុស្ស៊ីបន្តធ្វើសង្រ្គាម នៅអ៊ុយក្រែន។

អាជ្ញាធរនៅទីក្រុងមូស្គូ បានប្រាប់ថា ពួកគេបានសម្តែងការតវ៉ាយ៉ាងដាច់អហង្ការជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ជុំវិញការបង្កើតមជ្ឈមណ្ឌលបញ្ជាការកងទ័ពជើងទឹក នៅទីក្រុង Rostock។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា៖ «សម្រាប់ក្រុងវ៉ាស៊ីនតោន ប៊្រុចសែល និងប៊ែរឡាំង ពួកគេត្រូវតែដឹងថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការណាតូ នៅអតីតអាល្លឺម៉ង់ខាងកើត នឹងមានផលអវិជ្ជមានខ្លាំងបំផុត»។ ទីក្រុងមូស្គូបានព្រមានថា ស្ថានការណ៍ «នឹងមិននៅដដែលដោយគ្មានការឆ្លើយតបយ៉ាងសមស្របពីភាគីរុស្ស៊ីនោះឡើយ»។

ជាមួយគ្នានេះ ក្រសួងការបរទេសរុស្ស៊ីក៏បានឲ្យដឹងផងដែរថា មជ្ឈមណ្ឌលថ្មីនេះ គឺជា «ការបំពានយ៉ាងជាក់ស្ដែង» នៃសន្ធិសញ្ញាបង្រួបបង្រួមអាល្លឺម៉ង់ឆ្នាំ១៩៩០ ដែលចែងថា គ្មានកងកម្លាំងប្រដាប់អាវុធបរទេសណាមួយ នឹងត្រូវបានដាក់ពង្រាយនៅក្នុងតំបន់នេះនោះទេ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលបញ្ជាការកងទ័ពជើងទឹក នឹងត្រូវដឹកនាំដោយឧត្តមនាវីឯកអាល្លឺម៉ង់ និងមានបុគ្គលិកមកពីប្រទេសចំនួន ១១ផ្សេងទៀតរបស់អង្គការណាតូ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        192
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        232
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        210

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm