លោក ​Putin អំពាវនាវ​ឲ្យ​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​លឿន​ជាង​មុន ខណៈ​អ្នក​ស្លាប់​ដោយសារ COVID-19 នៅ​រុស្ស៊ី​ឡើង​ដល់​កំណត់​ត្រា​ថ្មី​ប្រចាំថ្ងៃ​

2021/10/13 06:09:24 pm        427

​​រុស្ស៊ី​៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​រុស្ស៊ី​ត្រូវតែ​បង្កើន​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​ COVID-19 ខណៈ​ប្រទេស​នេះ​បាន​កត់ត្រា​ចំនួន​អ្នក​ស្លាប់​ខ្ពស់​បំផុត​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​សកល​នេះ​។

​ថ្លែង​ទៅកាន់​សមាជិកសភា​ទើប​ជាប់ឆ្នោត​ថ្មី លោក Putin បាន​ជំរុញ​ឱ្យ​ពួកគេ​គាំទ្រ​យ៉ាងសកម្ម​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​បាន​ថា ​ប្រជាជន​ទាំងអស់​ទទួល​បាន​វ៉ាក់សាំង​។​ លោក Putin​ បាន​ប្រាប់​សមាជិកសភា​ថា ការ​ចាក់​វ៉ាក់សាំង​គឺ​ដើម្បី​ការពារ​មនុស្ស​ពី​ការ​ឆ្លង​ជំងឺ​នេះ​ និង​រោគសញ្ញា​ធ្ងន់ធ្ងរ។ យើង​ត្រូវ​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​កាន់តែ​លឿន​ជាង​មុន​។ ​វិមាន​ក្រឹម​ឡាំង​បាន​ស្តី​បន្ទោស​ការ​កើន​ឡើង​នៃ​ចំនួន​ករណី​ឆ្លង​លើ​ចំនួន​មនុស្ស​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​។ ប្រទេស​រុស្ស៊ី​ផលិត​បាន​យ៉ាង​ឆាប់រហ័សនូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ឈ្មោះថា Sputnik-V របស់​ខ្លួន នៅ​ពេល​ដែល​ជំងឺ​រាតត្បាត​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំមុន ប៉ុន្តែ​ការ​អនុម័ត​មាន​ភាព​យឺតយ៉ាវ ម្យ៉ាងទៀត​ប្រជាជន​រុស្ស៊ី​ភាគច្រើន​លើកឡើង​ពី​ការ​មិន​ទុក​ចិត្ត​ចំពោះ​អាជ្ញាធរ និង​បារម្ភ​ពី​ផលិតផល​វេជ្ជសាស្ត្រ​ថ្មី​នេះ​។​

​ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​ចំនួន​មនុស្ស​ស្លាប់​ទាក់ទង​នឹង​វីរុស​កូ​រ៉ូ​ណា ៩៧៣​នាក់​កាលពី​ថ្ងៃ​អង្គារ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​សកល​នេះ ព្រមទាំង​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ២៨.១៩០​នាក់​ផង​ដែរ​។ យោង​តាម​គេហទំព័រ WorldOmeter ប្រទេស​រុស្ស៊ី​មាន​អ្នក​ឆ្លង​វីរុស ​COVID-19 សរុប​ចំនួន ៧,៨៣២,៩៦៤​នាក់ និង​ស្លាប់​សរុប​ចំនួន ២១៨,៣៤៥​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        159
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        198
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm