សម្ព័ន្ធអារ៉ាប់ ព្រមានពីគ្រោះថ្នាក់នៃការវាយប្រហារនៅសមុទ្រក្រហមរបស់ក្រុមហ៊ួទី

2024/10/23 11:20:27 pm        45

អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក  អាម៉េដ អាបូល ហ្គេត (Ahmed Aboul-Gheit) កាលពីថ្ងៃអង្គារ បានព្រមានអំពីគ្រោះថ្នាក់នៃការចូលរួមរបស់ក្រុមហ៊ួទី ក្នុងការវាយប្រហារដែលគំរាមកំហែងដល់ពាណិជ្ជកម្មតាមផ្លូវសមុទ្រ នៅសមុទ្រក្រហម។

ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកជាមួយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសយេម៉ែន លោក Hans Grundberg លោក អាបូលហ្គេត បានសង្កត់ធ្ងន់ថា ការវិវឌ្ឍក្នុងតំបន់បច្ចុប្បន្ន ទាមទារឲ្យមានការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីកាត់បន្ថយការកើនឡើងភាពតានតឹងនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអារ៉ាប់ (AL)។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក ក្រុមហ៊ួទី បាននិងកំពុងធ្វើការវាយប្រហារដោយមីស៊ីល និងយានដ្រូន ទៅលើអ្វីដែលខ្លួនបាននិយាយថា ជានាវាដែល «មានទំនាក់ទំនងជាមួយអ៊ីស្រាអែល» នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ក៏ដូចជាគោលដៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។

ក្រុមហ៊ួទី បានបង្កើនការវាយប្រហារ ចាប់តាំងពីចុងខែកញ្ញា បន្ទាប់ពីអ៊ីស្រាអែល បានសម្លាប់ប្រធានក្រុម ហេសបូឡា លោក ហាសាន ណាស្រាឡា (Hassan Nasrallah) នៅក្នុងការវាយប្រហារតាមអាកាសលើអគារមួយ នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត (Beirut)។

ទន្ទឹមនឹងនោះ លោក អាបូលហ្គេត បានសម្តែងការព្រួយបារម្ភរបស់ខ្លួន អំពីការបន្តធ្លាក់ចុះនៃស្ថានភាពមនុស្សធម៌ នៅទូទាំងប្រទេសយេម៉ែន ដោយបានបញ្ជាក់ថា ដំណោះស្រាយនយោបាយ គឺជាមធ្យោបាយតែមួយគត់ ដើម្បីស្តារសាមគ្គីភាពរបស់ប្រទេសនេះឡើងវិញ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        12
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm