រដ្ឋមន្ត្រីការបរទេស៖ ប្រទេសជិតខាង នឹងមិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីសម្រាប់ការវាយប្រហារលើអ៊ីរ៉ង់ឡើយ

2024/10/23 11:34:58 pm        109

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក សេយីដ អាបាស អារ៉ាជី ( Seyed Abbas Araghchi) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសជិតខាង បានធានាអ៊ីរ៉ង់ថា ពួកគេ នឹងមិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ពួកគេក្នុងការវាយប្រហារដ៏មានសក្តានុពលណាមួយប្រឆាំងនឹងប្រទេសនេះទេ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅប្រទេសកូវ៉ែត លោក អារ៉ាជី បាននិយាយថា៖«យើងបានទទួលការធានាពីប្រទេសជិតខាងរបស់យើងថា ពួកគេ នឹងមិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដី ឬដែនអាកាសរបស់ពួកគេសម្រាប់ការវាយប្រហារណាមួយដែលអាចកើតមានលើអ៊ីរ៉ង់ឡើយ»។

ដំណើរទស្សនកិច្ចរបស់លោក អារ៉ាជី កើតឡើង ស្របពេលមានការព្រួយបារម្ភអំពីលទ្ធភាពកើនឡើងភាពតានតឹងខាងយោធា ក្នុងតំបន់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានរំលឹកឡើងវិញថា អ៊ីរ៉ង់ កំពុងស្វែងរកបទឈប់បាញ់យ៉ាងទូលំទូលាយនៅក្នុងតំបន់ហ្កាហ្សា និងភាគខាងត្បូងលីបង់ ហើយបានអំពាវនាវឲ្យមានសន្តិភាពនៅក្នុងតំបន់។

ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានព្រមានថា លទ្ធភាពវាយប្រហារណាមួយរបស់អ៊ីស្រាអែល ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង ឬទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងត្រូវទទួលរង«ការឆ្លើយតបស្រដៀងគ្នានោះដែរ»។

ទាក់ទិននឹងលទ្ធភាពនៃសង្គ្រាមពេញទំហឹងនៅក្នុងតំបន់នេះ លោក អារ៉ាជី បាននិយាយថា៖«មានលទ្ធភាពនៃសង្រ្គាមនោះ អាចពង្រីកទៅជុំវិញតំបន់ទាំងមូល ប្រសិនបើទីតាំងថាមពលនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានវាយប្រហារ» ដោយបន្ថែមថា៖«បណ្តាប្រទេសក្នុងតំបន់ មានសមត្ថភាពក្នុងការការពារមិនឲ្យ មានសង្គ្រាមទ្រង់ទ្រាយធំនេះ កើតឡើងទេ»។

លោក អារ៉ាជី បានសង្កត់ធ្ងន់ថា ការវាយប្រហារណាមួយលើទីតាំងនុយក្លេអ៊ែរ រំលោភលើច្បាប់និងអនុសញ្ញាអន្តរជាតិ។

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        6
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        12
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm