មនុស្ស​ ២៨​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ក្រុង​នៅ​ប្រទេស​នេ​ប៉ាល់​

2021/10/13 06:32:53 pm        313

​នេ​ប៉ាល់៖ នគរបាល​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់ ២៨​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​មួយ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​នេ​ប៉ាល់​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា រថយន្ត​នេះ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្រុក Mugu នៅ​ពេល​ដែល​រថយន្ត​នេះ​បាន​ធ្លាក់​ផ្លូវ ហើយ​បាន​ធ្លាក់​ចុះ​ពីលើ​ភ្នំ​ភ្លាមៗ​នៅ​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​អង្គារ​។

​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេពី​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​រថយន្ត​នេះ​ធ្លាក់​ផ្លូវ ប៉ុន្តែ​របាយការណ៍​ខ្លះ​លើក​ឡើង​ថា ​រថយន្តក្រុងអាច​មាន​បញ្ហា​ដោយសារ​ហ្វ្រាំង​មិន​ស៊ី​។ ​បើ​និយាយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​មិន​មែន​ជា​រឿង​ចម្លែក​ទេ​នៅ​ក្នុង​ប្រទេស​នេ​ប៉ាល់ ហើយ​ជា​ធម្មតា​បណ្តាល​មកពី​ផ្លូវថ្នល់​មិនល្អ ឬ​ការថែទាំ​គុណភាព​យាន​យន្ត​មិនបាន​ល្អ​។​ ​រូបភាព​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់ ​បាន​បង្ហាញ​ពី​បុគ្គលិក​ជួយសង្គ្រោះ​កំពុង​ដឹកជញ្ជូន​មនុស្ស និង​អ្វី​ដែល​ទំនងជា​របស់​ផ្ទាល់ខ្លួន​ដូចជា​កាបូប​ធ្វើដំណើរ​ជាដើម​។ នគរបាល​បាន​និយាយ​ថា ​ការស៊ើបអង្កេត​កំពុង​ប្រព្រឹត្តិ​ទៅ​ហើយ​។​

​ពួកគេ​បាន​បន្ថែម​ថា​ មនុស្ស​ជាច្រើន​នៅ​លើ​រថយន្តក្រុង​ប្រហែលជា​បាន​ធ្វើ​ដំណើរ​ទៅផ្ទះ​វិញ បន្ទាប់ពី​បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ Dashain ដែល​ជា​ពិធីបុណ្យ​សាសនា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​នេ​ប៉ាល់ និង​ឥណ្ឌា​។ ​មនុស្ស​ជាង ១០​នាក់​កំពុង​ត្រូវ​បាន​ព្យាបាល​របួស​ ដោយ​អ្នកខ្លះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្បែរ​នោះ​តាម​យន្តហោះ​។​ យ៉ាងណាក៏ដោយ​គេ​ក៏​នៅ​ទាន់​ដឹង​មិន​ច្បាស់​ទេ​ថា ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ធ្វើដំណើរ​តាម​រថយន្តក្រុង​នោះ​នៅ​ពេល​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ ប៉ុន្តែ​នគរបាល​បាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​បន្ថែម​ទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm