នាយឧត្តមសេនីយ៍មាស វិរិទ្ធ ៖ ប្រទេសជាសមាជិកអាស៊ានទាំងអស់​ត្រូវមានឆន្ទៈរួមគ្នាទប់ស្កាត់ការចរាចរគ្រឿងញៀន

2021/10/13 06:52:47 pm        477

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) បានអំពាវនាវដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ គប្បីត្រូវមានឆន្ទៈមោះមុត និងយន្តការឲ្យបានច្បាស់លាស់បំផុត រួមគ្នាទប់ស្កាត់ការចរាចរគ្រឿងញៀន ខណៈបញ្ហាគ្រឿងញៀននេះ នៅក្នុងប្រទេសអាស៊ានទាំង១០ មិនទាន់មានពន្លឺណាមួយថា វាបានថមថយនោះឡើយ។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំ ASOD ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៧ ស្តីពីបញ្ហា​គ្រឿង​ញៀន នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈវិដេអូពីចម្ងាយ ឯកឧត្តម មាស វិរិទ្ធ បានលើកឡើងថា «ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលរួមនិងនិរន្តភាព នៃការឆ្លើយតបលើ​បញ្ហា​គ្រឿងញៀន ពិតណាស់ទាមទាឲ្យយើងទាំងអស់គ្នាមាននូវយន្តការច្បាស់លាស់ឆន្ទៈមោះមុត និងកិច្ចសហប្រតិបត្តិការល្អ រវាងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ​ប្រកប​ដោយ​ភាពទទួលខុសត្រូវ ភាពអំណត់ និងស្មារតីសាមគ្គីភាពទូលំទូលាយជាដើមនោះ»។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមទៀតថា «ឈរលើទស្សនៈនេះ និងដោយផ្អែកលើ​ស្ថាន​ភាពជាក់ស្តែង និងនិន្នាការនៃការផលិតចរាចរ និងប្រើប្រាស់គ្រឿងញៀន ដែលនៅពុំទាន់​ថមថយនៅឡើយ នៅក្នុងបណ្តារដ្ឋសមាជិកអាស៊ាន ខ្ញុំកត់សម្គាល់ឃើញថាយន្តការអាស៊ាន ពិតជាបានរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងទៅ​នឹងការគំរាមកំហែង​ដោយគ្រឿងញៀន មិនត្រឹមតែក្នុងតំបន់ក៏ដូចជាពិភពលោក ដូចដែលអង្គប្រជុំយើង​​បានជ្រាបពីការ​លើកឡើងខាងដើមរបស់ តំណាងប្រទេសជាសមាជិកនីមួយៗ»។

ជាមួយគ្នានោះដែរ ឯកឧត្តម មាស វិរិទ្ធ ក៏បានបញ្ជាក់ផងដែរថា កិច្ចប្រជុំរយៈពេល១ថ្ងៃរបស់​យើង​អង្គប្រជុំទាំងមូល​បានអនុម័តរបាយការណ៍ត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែន​ការ ការងារអាស៊ាន ស្តីពីសន្តិសុខសហគមន៍អាស៊ានប្រឆាំង នឹងគ្រឿងញៀនខុសច្បាប់ ឆ្នាំ២០១៦-២០២៥ (ផែនការការងារអាស៊ាន ២០១៦-២០២៥), ពិនិត្យឡើងវិញនូវរបាយការណ៍វឌ្ឍនភាព​ពាក់​កណ្តាលអាណត្តិ នៃផែនការសហប្រតិបត្តិការអាស៊ានក្នុងការទប់ស្កាត់ការផលិត និងការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ក្នុងតំបន់ត្រីកោណមាសឆ្នាំ២០២០-២០២២, កិច្ចពិភាក្សាលើការដាក់​ចេញ​នូវរបាយការណ៍អាស៊ាន ស្តីពីបណ្តាញឃ្លាំមើលការត្រួតពិនិត្យគ្រឿងញៀន(ADM Report) ឆ្នាំ២០២០,បញ្ហាផ្សេងៗទាក់ទងនឹង គណៈកម្មការអង្គការសហប្រជាជាតិ​ស្តីពីគ្រឿងញៀន (CND) ការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន និងចុង​ក្រោយ​អង្គប្រជុំបានពិនិត្យនិងឯកភាពគ្នាលើសេចក្តីព្រាង​សេចក្តីថ្លែងការណ៍​របស់​ប្រធានកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន ដែលឯកសារនេះ នឹងត្រូវដាក់ជូន​កិច្ច​ប្រជុំថ្នាក់​រដ្ឋមន្រ្តីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀនពិនិត្យនិងអនុម័តផងដែរ៕

អត្ថបទ ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm