នៅថ្ងៃពុធនេះ ប្រធានាធិបតីចិនលោក Xi Jinping បានជំរុញឲ្យក្រុមប្រទេសសេដ្ឋកិច្ច BRICS ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
និងហិរញ្ញវត្ថុឲ្យកាន់តែស៊ីជម្រៅជាងមុន ដោយលោកបញ្ជាក់ថា តម្រូវការសម្រាប់កំណែទម្រង់ស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិ
កាន់តែបន្ទាន់ជាងមុន ។
ថ្លែងក្នុងកិច្ចប្រជុំកំពូល BRICSនៅទីក្រុង Kazan ប្រទេសរុស្ស៊ី លោក Xi បានអំពាវនាវឲ្យបន្ធូរបន្ថយវិបត្តិអ៊ុយក្រែន ហើយមិនត្រូវពង្រីកសមរភូមិបន្ថែមទៀតនោះទេ។ លោកបានអំពាវនាវផងដែរ ឲ្យមានបទឈប់បាញ់ក្នុងជម្លោះនៅលីបង់ និងហ្កាហ្សា ។
លោក Xi និយាយថា ក្រុមប្រទេស BRICS គួរតែដើរតួឈានមុខគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ហើយនិងលើកកម្ពស់ទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ។
លោកបន្តថា ពួកយើងគួរតែរក្សាកម្រិតខ្ពស់នៃសន្តិសុខហិរញ្ញវត្ថុធ្វើឲ្យធានាគារអភិវឌ្ឍន៍ថ្មីកាន់តែធំជាងមុន និងកាន់តែខ្លាំងជាងមុន
ហើយនិងលើកកម្ពស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដល់ចំណុចផ្លាស់ប្តូរឆ្លុះបញ្ចាំងល្អប្រសើរជាងនេះនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក ៕