អតីត​អ្នកចាំទី Man United, Sergio Romero ផ្លាស់​ទៅកាន់​ក្លិប​អ៊ីតាលី Venezia FC

2021/10/13 06:58:43 pm        239

​បាល់ទាត់៖ ​អតីត​អ្នកចាំទី​ក្រុម​បិសាច​ក្រហម Manchester United, Sergio Romero រកបាន​ទ្រនំ​ថ្មី​ហើយ​គឺ​ចូលរួម​ជាមួយក្លិប​អ៊ីតាលី Venezia FC នៅ​ក្របខណ្ឌ​អ៊ីតាលី Serie A ដោយ​គ្មាន​តម្លៃ​ផ្ទេរ​។ ​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​នៅ​ទំនេរ​ពី​អាជីព​បាល់ទាត់​តាំងពី​ចាក​ចេញពី Manchester United កាលពី​ខែ​កក្កដា​។

​​រយៈពេល ៦ឆ្នាំ​របស់​អ្នកចាំទី​អា​ហ្ស​ង់​ទីន​រូប​នេះ​នៅ Old Trafford មិនអាច​ងើប​ផុតពី​កៅអី​បម្រុង​ឡើយ​ដោយ​តែងតែ​ជា​អ្នកចាំទី​ដៃ​ទី​២ បន្ទាប់ពី David de Gea និង​ឈាន​ដល់ដៃ​ទី៣ ទៅទៀត​បន្ទាប់ពី Dean Henderson នៅ​រដូវ​កាល​មុន​។ ​Sergio Romero បង្ហាញខ្លួន​ចុងក្រោយ​បំផុត​ជាមួយ Manchester United ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ UEFA Europa League វគ្គ ៨​ក្រុម​ចុងក្រោយ​រដូវ​កាល​មុន​កាលពី​ខែ​សីហា​ដែល​ឈ្នះ FC Copenhagen ១-០​។ ​ថ្វីបើ​មិន​មាន​កៅអី​ដំបូង​នៅ Manchester United តែ Romero គឺជា​អ្នកចាំទី​ដែល​បង្ហាញខ្លួន​បាន​ច្រើន​បំផុត​ឱ្យ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន​ដល់​ទៅ ៩៦​ប្រកួត​។​

Sergio Romero ដែល​ជួយ Manchester United ឈ្នះ​ពាន UEFA Europa League កាលពី​ឆ្នាំ​២០១៧ ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho នោះ​បាន​ស្ថិត​នៅ​ក្រៅ​ជំរើស​តាំងពី​ការ​មក​ដល់​របស់លោក Ole Gunnar Solskjaer និង​កាន់តែ​ក្រៅ​ជំរើស​ទៅទៀត​នៅពេល Dean Henderson ត្រលប់​មកពី Sheffield United រដូវ​កាល​មុន​។ ​​សរុប​រួម Romero បង្ហាញខ្លួន​ឱ្យ Manchester United បាន ៦១លើក រក្សា​ទី​មិន​ឱ្យ​របូត​គ្រាប់​បាល់​បាន ៣៩លើក​។ ​ចំណែក​ក្លិប​ថ្មី Venezia FC កំពុង​ឈរ​លេខ១៧ នៅ​ក្របខណ្ឌ​លី​គ​កំពូល​អ៊ីតាលី Serie A ដោយ​មានតែ ៥ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត ៧លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm