ក្រុមមេដឹកនាំប្រទេស BRICS អំពាវនាវឲ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈលោក Putinស្វាគមន៍ការសម្របសម្រួល

2024/10/24 05:01:16 pm        324

មេដឹកនាំពិភពលោកបានអំពាវនាវឱ្យមានសន្តិភាពនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូលក្រុមប្រទេស BRICS ក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈលោកប្រធានាធិបតី Vladimir Putin បានតបវិញថា លោកស្វាគមន៍ការផ្តល់ជូនក្នុងការសម្របសម្រួលបញ្ចប់ជម្លោះអ៊ុយក្រែន។

មេដឹកនាំរុស្ស៊ី កំពុងបង្ហាញការជួបជុំនេះជាសញ្ញាមួយដែលថាការប៉ុនប៉ងរបស់លោកខាងលិចដើម្បីដាក់ឲ្យទីក្រុងមូស្គូឯកានោះ បានបរាជ័យ ប៉ុន្តែបានប្រឈមនឹងការអំពាវនាវដោយផ្ទាល់ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែនពីដៃគូជិតស្និទ្ធ និងសំខាន់បំផុតមួយចំនួនរបស់លោកPutin។

កិច្ចប្រជុំរបស់មេដឹកនាំពិភពលោកប្រហែល ២០ ប្រទេសនៅកណ្តាលទីក្រុង កាហ្សាន (Kazan) គឺជាវេទិកាការទូតដ៏ធំបំផុតនៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីលោកPutin បានបញ្ជាឱ្យកងទ័ពចូលទៅក្នុងអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ។

ដោយការចាប់ផ្ដើមបង្កើតប្លុកBRICSនេះកាលពីឆ្នាំ ២០០៩ ប្លុកនេះមានចំនួនសមាជិកត្រឹម៤ប្រទេសប៉ុណ្ណោះ គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន។ចាប់តាំងពីពេលនោះមក BRICS បានពង្រីកខ្លួនដើម្បីរួមបញ្ចូលប្រទេសដែលកំពុងរីកចម្រើនផ្សេងទៀតដូចជាអាហ្វ្រិកខាងត្បូង អេហ្ស៊ីប និងអ៊ីរ៉ង់។

លោកប្រធានាធិបតីចិន Xi Jinping បានប្រាប់កិច្ចប្រជុំកំពូលនេះថា មិនត្រូវឲ្យមានការប្រយុទ្ធគ្នាកាន់តែខ្លាំងថែមទៀតនៅអ៊ុយក្រែនឡើយ។

លោក Xi បាននិយាយថា យើងត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ចំនួនបី គឺកុំឱ្យជម្លោះហៀរចេញពីសមរភូមិ គ្មានការកើនឡើងនៃការប្រយុទ្ធគ្នា និងកុំបន្ថែមប្រេងលើភ្លើងពីសំណាក់ភាគីពាក់ព័ន្ធដើម្បីសម្រាលស្ថានការណ៍ឱ្យបានធូរស្រាលឆាប់តាមដែលអាចធ្វើទៅបាន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm