ប្រព័ន្ធផ្សព្វផ្សាយលីបង់៖ ការវាយប្រហាររបស់អ៊ីស្រាអែល១៧លើក បានធ្លាក់នៅជាយក្រុងបេរូត

2024/10/24 05:16:25 pm        251

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសលីបង់ បានរាយការណ៍ថា ការវាយឆ្មក់របស់អ៊ីស្រាអែលចំនួន១៧ លើក នៅជាយក្រុងភាគខាងត្បូងទីក្រុងបេរូត បានបំផ្លាញអគារចំនួន៦កន្លែង ហើយការិយាល័យប្រព័ន្ធផ្សព្វផ្សាយគាំទ្រអ៊ីរ៉ង់ដែលទុកចោល ក៏បានរងការវាយប្រហារផងដែរ កាលពីថ្ងៃពុធ។

វីដេអូរបស់ទូរទស្សន៍ AFPTV បានបង្ហាញពីការផ្ទុះដ៏ធំមួយដែលក្រោយមកមានការផ្ទុះទ្រង់ទ្រាយតូចៗជាច្រើន នៅតំបន់ជាយក្រុងភាគខាងត្បូងដែលប្រយុទ្ធគ្នា បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានចេញការព្រមានជម្លៀសប្រជាជនសម្រាប់តំបន់នោះ ជាកន្លែងដែលក្រុមហេសបូឡា កំពុងគ្រប់គ្រង។

ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការ (NNA) បានរាយការណ៍ថា យ៉ាងហោចណាស់មានការវាយឆ្មក់របស់អ៊ីស្រាអែលចំនួន១៧លើក ដែលនេះបានបង្ហាញពីអំពើហិង្សាបំផុតមួយនៅពេលយប់ នៅក្នុងតំបន់នេះ ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែលនិងក្រុមហេសបូឡា បានផ្ទុះឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា។

ទីភ្នាក់ងារសារព័ត៌មាន NNA បាននិយាយថា អគារចំនួន៦កន្លែង ត្រូវបានបំផ្លាញនៅជុំវិញជាយក្រុង Laylaki ដោយបានចាត់ទុកការវាយឆ្មក់នេះ ថាជា «អំពើហិង្សាបំផុត នៅក្នុងតំបន់ចាប់តាំងពីការចាប់ផ្តើមសង្រ្គាម»។

ការវាយប្រហារ បានកើតឡើងភ្លាមៗបន្ទាប់ពីអ្នកនាំពាក្យភាសាអារ៉ាប់របស់យោធាអ៊ីស្រាអែល លោក Avichay Adraee បានចេញការព្រមានអំពីការជម្លៀសប្រជាជន នៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ។

ទូរទស្សន៍គាំទ្រអ៊ីរ៉ង់ Al-Mayadeen កាលពីថ្ងៃពុធ បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានដាក់គោលដៅទៅលើការិយាល័យ ដែលខ្លួនបានទុកចោលនៅទីនោះ ហើយ ខ្លួននឹងឲ្យកងទ័ពអ៊ីស្រាអែល «ទទួលខុសត្រូវ»។


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm