មេដឹកនាំ G20 យល់ព្រម​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​មនុស្សធម៌​ជួយ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/10/13 12:12:39 pm        518

​G20៖ កាលពី​ថ្ងៃ​អង្គារ​ ទី​១២ ខែ​តុលា​ មេដឹកនាំ​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​២០ ឬ​ហៅថា​ប្រទេស G20 បាន​ព្រមព្រៀង​ធ្វើការ​រួមគ្នា​ដើម្បី​ចៀសវាង​គ្រោះ​មហន្តរាយ​មនុស្សធម៌​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ខណៈ​ដែល​សហភាព​អឺរ៉ុប​បាន​សន្យា​ផ្តល់​កញ្ចប់​ថវិកា​ចំនួន ១​ពាន់​លាន​អឺរ៉ូ ហើយ​ប្រទេស​អ៊ីតាលី​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​បាន​សង្កត់ធ្ងន់​ លើ​ភាព​ចាំ​បាច់​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​ក្រុម​តា​លី​បង់​។

​ស្រប​ពេល​ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​បាន​រៀប​ចំ​កិច្ចចរចា​ទល់មុខ​គ្នា​ ជា​លើកដំបូង​ជាមួយ​គណៈប្រតិភូ​អាមេរិក​ និង​សហភាព​អឺរ៉ុប​នៅ​ប្រទេស​កាតា ប្រធានាធិបតី​អាមេរិក​លោក Joe Biden, ប្រធានាធិបតីទួរគី​លោក Recep Tayyip Erdogan និង​លោក Narendra Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល G20 តាមរយៈ​វីដេអូ​ស្តីពី​វិបត្តិ​សេដ្ឋកិច្ច​ និង​មនុស្សធម៌​ដែល​ចេះតែ​រីក​ធំដោយសារ​ការ​ត្រឡប់​មក​កាន់អំណាច​ឡើង​វិញ​របស់​ក្រុម​តា​លី​បង់​។ ​សហភាព​អឺរ៉ុប​បាន​បើក​កិច្ចពិភាក្សា​នេះ​ដោយ​សន្យា​ផ្តល់​ប្រាក់ ១​ពាន់​លាន​អឺរ៉ូ ឬ​ស្មើ ១,២​ពាន់​លាន​ដុល្លារ​អាមេរិករួម​ទាំង​ប្រាក់​សម្រាប់​តម្រូវការ​មនុស្ស​ធម៌​បន្ទាន់ និង​ប្រទេសជិតខាង​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​កំពុង​ទទួលយក​ជ​ន​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​រត់គេច​ចេញពី​ពួក​តា​លី​បង់​។​

​នាយករដ្ឋមន្ត្រី​អ៊ីតាលីលោក Mario Draghi បាន​ជំរុញ​ឱ្យ​កិច្ចប្រជុំ​ក្រុម​ប្រទេស G20 ចាប់​តាំង​ពី​ក្រុម​តា​លី​បង់​ចូលកាន់​កាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ខែ​សីហា ដោយ​ទទូច​ថា ​ការ​ជជែក​ដេញដោល​អំពី​ដំណោះស្រាយ​ត្រូវតែ​ហួស​ពី​កម្រិត​ធម្មតា ​របស់​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​។ លោក Xi Jinping ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin មិនបាន​ចូលរួម​ដោយផ្ទាល់​ទេ តែ​បាន​បញ្ជូន​អ្នកតំណាង​ឲ្យ​ចូលរួម​ជំនួស ប៉ុន្តែ​លោក Draghi បាន​ទទូច​ថា ​ពួក​លោក​ទាំង​អស់​គ្នា​បាន​ឯកភាព​លើ​តម្រូវការ​ផ្ដល់​ជំនួយ​បន្ថែម​ទៀត​ ដល់​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បាតុកម្មស្លាប់មនុស្សនៅនេប៉ាល់ ធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ខណៈចំនួនភ្ញៀវធ្លាក់ចុះ ៣០ភាគរយ
2025/09/16 08:40:37 pm        1
ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ៖ រដូវក្តៅឆ្នាំ ២០២៥ ជួបអាកាសធាតុក្តៅខ្លាំងបំផុតជាប់កំណត់ត្រា
2025/09/16 08:40:04 pm        1
នាយករដ្ឋមន្រ្តី៖ ប៉ូឡូញនឹងសម្រេចចិត្តលើការទិញនាវាមុជទឹកនៅក្នុងសប្តាហ៍នេះ
2025/09/16 08:37:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឯកភាពបង្កើតក្រុមការងារដើម្បីបន្តពិភាក្សារៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស

2025/09/16 10:37:27 pm
​ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំជាមួយ ADB និង AIIB ជំរុញការអនុវត្តគម្រោងគ្រប់គ្រងវិស័យធនធានទឹកចម្រុះ
2025/09/16 09:58:55 pm
​រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យតំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា ចូលជួប និងជម្រាបលាក្រោយបញ្ចប់បេសកកម្មការងារនៅកម្ពុជា
2025/09/16 08:51:22 pm
​កម្ពុជា-វៀតណាមរួមគ្នាជាសំឡេងតែ១ដាក់ចេញយន្តការវិនិយោគបៃតង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់ផលិតផលក្នុងស្រុក
2025/09/16 08:46:12 pm
​បាតុកម្មស្លាប់មនុស្សនៅនេប៉ាល់ ធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ខណៈចំនួនភ្ញៀវធ្លាក់ចុះ ៣០ភាគរយ
2025/09/16 08:40:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/12 10:34:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/15 06:03:51 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/14 04:19:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/14 12:14:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am