ក្រសួងមុខងារសាធារណៈ និងទីស្ដីការគណៈរដ្ឋមន្ត្រីជួបពិភាក្សាគ្នាលើការវិភាគមុខងារ និងរចនាសម័្ពន្ធ

2024/10/24 07:21:47 pm        249

ក្រសួងមុខងារសាធារណៈ និងទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បាន​សហការ​រៀបចំសិក្ខាសាលារួមគ្នា ស្ដីពី ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនា​សម្ព័ន្ធ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ក្រសួងមុខងារសាធារណៈ បានបន្តសហការជាមួយក្រសួងស្ថាប័ន ក្នុងការរៀបចំសិក្ខាសាលាស្ដីពី ការ​ពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ។ ជាក់ស្ដែងនៅថ្ងៃនេះ ក្រសួង​មុខងារ​សាធារណៈ ក្រោមការដឹកនាំ ដោយ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសហការ​ជាមួយ​ទីស្ដី​ការ​គណៈ​រដ្ឋមន្ត្រីក្រោមការដឹកនាំ ដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការរៀបចំ សិក្ខាសាលារួមគ្នា ស្ដីពី ការពិនិត្យឡើងវិញ ការវិភាគ​មុខងារ និងរចនាសម្ព័ន្ធទីស្ដីការគណៈរដ្ឋមន្ត្រី។

ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការ​បន្ត​អនុវត្ត​ការងារក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ន នីមួយៗ គឺជាម្ចាស់នៃការងារនេះ សំដៅ​ដល់​ការ​សម្រេចគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ ក្នុង​ន័យ​នេះ ​ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការ​ជាតិ​ជំរុញ​ការ​អនុវត្ត​វិធាន​ការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា (គ.រ.រ.) មានភារកិច្ចជាអ្នកជួយសម្របសម្រួល តាមដានការអនុវត្ត និង​ផ្តល់​ការ​គាំទ្រ​ទាំង​ក្រប​ខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានាតាមការចាំបាច់ ស្របតាមតម្រូវ​ការ​របស់​ក្រសួង​ ស្ថាប័ននីមួយៗ ក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ។

សិក្ខាសាលានេះ ជាផ្នែកមួយនៃការចុះជួបតាមបណ្តាក្រសួង ស្ថាប័ន ចំនួន៩ រួមមាន៖ ក្រសួង​មហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌, ក្រសួងសុខាភិបាល, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបជាមួយក្រសួងស្ថាប័ននីមួយៗ ត្រូវបានរៀបចំឡើងដោយមានបញ្ចូល បទ​បង្ហាញ​របស់​ថ្នាក់​ដឹកនាំ​ក្រសួងមុខងារសាធារណៈចំនួនពីរ រួមជាមួយការរៀបចំវេទិកាសម្រាប់កិច្ចពិភាក្សា សួរ​សំណួរ និងផ្លាស់ប្តូរយោបល់។ ការធ្វើបទបង្ហាញផ្តោតលើ ការបង្ហាញវឌ្ឍនភាពការងារ និង​ស្ថាន​ភាព​បឋម នៃការពិនិត្យ ឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន និង ការរៀបចំ និងការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌនៃ ការកែទម្រង់ និងពង្រឹងអភិបាលកិច្ច។

ជា​ជំហានដំបូងនេះ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ គឺអនុវត្តនៅថ្នាក់ជាតិ ដោយក្រសួង-ស្ថាប័ន ទាំង​អស់ ត្រូវតែវិភាគមុខងារ ដើម្បីឈានទៅបញ្ចប់ការត្រួតមុខងារ។ ក្រសួង-ស្ថាប័ន ដែល​ខកខាន រឺមិនបានធ្វើការវិភាគមុខងារ គឺគ្មានសិទ្ធិក្នុងការជ្រើសរើសមន្ត្រីថ្មីជាដាច់ខាត៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm