អ្នកអប់រំវិជ្ជាជីវៈសុខាភិបាលជាតិ និងអន្តរជាតិធ្វើសន្និសីទជាតិ​ស្តីពីការអប់រំ សម្រាប់​វិជ្ជាជីវៈ​សុខាភិបាល​នៅកម្ពុជា

2024/10/24 07:33:12 pm        331

អ្នកអប់រំវិជ្ជាជីវៈសុខាភិបាល អ្នកជំនាញក្នុងវិស័យសុខាភិបាលជាតិ និងអន្តរជាតិ បានអញ្ជើញ​មក​​​ពីស្ថា​ប័ននានា ចំនួនប្រមាណជាង ៣០០រូប បានអញ្ជើញចូលរួមក្នុងសន្និសីទជាតិស្តីពី ការ​អប់រំស​ម្រាប់វិជ្ជាជីវៈសុខាភិបាល ក្រោមប្រធានបទ "ពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាលដើម្បីសេវា ថែទាំសុខភាពកាន់តែប្រសើរ"។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បានលើកឡើងថា ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានរៀបចំដោយក្រសួងសុខាភិបាល មាន​រយៈពេល២ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៤។ សន្និសីទ​នេះ​រៀប​ចំ​ឡើង​ដើម្បី​ឱ្យ​អ្នកចូលរួមបានផ្លាស់ប្តូរចំណេះដឹងបទពិសោធន៍លើ៖ ១.ការអប់រំអន្តរ វិជ្ជាជីវៈ​ក្នុង​ការ​អប់រំ​វិជ្ជាជីវៈសុខាភិបាល ២.ទំនើបកម្មនៃប្រព័ន្ធឌីជីថលក្នុងការរៀន និងបង្រៀនក្នុងការ អប់រំ​វិជ្ជា​ជីវៈ​សុខាភិបាល ៣.ការបង្កើតឧបករណ៍វាយតម្លៃដើម្បីបំពេញតាមការអប់រំផ្អែកលើសមត្ថភាព ៤.សីលធម៌ និងវិជ្ជាជីវៈសុខាភិបាលក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល។

លោកវេជ្ជបណ្ឌិត Sang Minh Le, តំណាងធនាគារ​ពិភពលោក​បាន​សង្កត់​ធ្ងន់​លើ​កា​​រ​គាំទ្រ​ពី​ធនាគារ​ពិភពលោកដល់ក្រសួងសុខាភិបាកម្ពុជា ទាំងផ្នែកបច្ចេក​ទេស​សុខាភិបាល​នៅ​ក្នុង​វិជ្ជា​ជីវៈ​សុខាភិបាល និងថវិកាដើម្បីកសាងសមត្ថភាពជំនាញដល់មន្ត្រី។

ឯកឧត្តមសាស្ត្រាចារ្យ យឺត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានកោត​សរសើរ​ដល់​មន្ត្រី​សុខាភិបាល និងមន្ត្រីអនុវត្ត និងគ្រប់គ្រងគម្រោង​ពង្រឹង​ប្រព័ន្ធ​អប់រំ​មុន​បម្រើ​ការងារ​សម្រាប់​មន្ត្រី​សុខាភិបាល ដែលបានខិតខំរៀបចំនូវសន្និសីទដ៏មានសារសំខាន់នេះ ដើម្បីផ្តល់​ឱកាស​ដល់​សាស្ត្រាចារ្យ អ្នកស្រាវជ្រាវអ្នកអប់រំវិជ្ជាជីវៈសុខាភិបាល អ្នកជំនាញ​ក្នុង​វិស័យ​សុខាភិបាល​ជាតិ និង​អន្តរជាតិបានជួបជុំគ្នា ដើម្បីចែករំលែកនូវចំណេះដឹង និងរបកគំ​ហើញ​វិទ្យាសាស្ត្រ​ថ្មី​ៗ​ក្នុង​ការ​ពង្រឹង​ការ​អប់រំវិជ្ជាជីវៈសុខាភិបាល ដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ។

សូមជម្រាបថា រយ:ពេល២ថ្ងៃនេះ អ្នកជំនាញអប់រំវិជ្ជាជីវៈសុខាភិបាលចំនួន ១៣រូប ក្នុងនោះ​មាន​សាស្ត្រា​ចារ្យជំនាញមកពីបរទេសចំនួន ៦រូប គឺវៀតណាម ឥណ្ឌូនេស៊ី សង្ហបុរី ជប៉ុន និង​អាមេរិក នឹងត្រូវធ្វើបទបង្ហាញ និងពិភាក្សាផ្លាស់ប្តូរយោបល់ និងបទ​ពិសោធន៍​ទៅ​វិញទៅ​មក​លើ​ប្រធាន​បទ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ក្រោមប្រធានបទ ពង្រឹងការអប់រំ​វិជ្ជាជីវៈ​សុខាភិបាល ដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm