កុមារ ប្រជាពលរដ្ឋ ព្រះសង្ឃ សម្រុកចាក់វ៉ាក់សាំងដូសទី២ និងដូសទី៣ នៅមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ

2021/10/13 07:21:08 pm        490

ភ្នំពេញ ៖ កុមារ យុវវ័យ ប្រជាពលរដ្ឋ ព្រះសង្ឃ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានសម្រុកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ និងដូសទី៣ នៅមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ដើម្បីបង្កើនភាពស៊ាំងទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩។

លោកវេជ្ជបណ្ឌិត ឃុន ទ្រី អនុប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ តំណាងលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានឲ្យដឹងថា យុទ្ធការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ដូសទី២ ជូនកុមារ បានធ្វើឡើងចាប់ពីថ្ងៃទី០៨ ខែតុលា និងសម្រាប់ប្រជាពលរដ្ឋ ព្រះសង្ឃមកទទួលការចាក់វ៉ាក់សាំងដូសទី៣ គឺចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១១ និងពេលរសៀលម៉ោង១៤ ដល់ម៉ោង១៧។ ដំណើរការចាក់វ៉ាក់សាំងនេះ គឺក្រុមការងារគ្រូពេទ្យបានបែងចែកជា២ទីតាំងផ្សេងគ្នា នៃការ​ចាក់វ៉ាក់សាំងដូសទី២ ជូនកុមារ នៃផ្នែកក្រោយអគារ A និងចាក់វ៉ាក់សាំងដូសទី៣ នៃផ្នែកអគារ​ចក្ខុរោគ សម្រាប់មនុស្សចាស់ នៅក្នុងមូលដ្ឋានសង្កាត់ទាំង៨ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ទន្ទឹមគ្នានោះដែរ ព្រះសង្ឃ និងប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ និងមានការចូលរួមចាក់វ៉ាក់សាំងពីក្រុម​ការងារ​គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញពីកី្តរំភើបពេញចិត្តជាទីបំផុត នៅពេល​ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បាន​អនុញ្ញាត​ឲ្យទទួល​បានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ សូមថ្លែង អំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែលបានយកវ៉ាក់សាំងមកចាក់ជូនកុមារ យុវវ័យ និងប្រជាពលរដ្ឋ ដើម្បីការពារកុំឲ្យមានការឆ្លងមេរោគកូវីដ-១៩ទៀត។

ជាចុងក្រោយលោកវេជ្ជបណ្ឌិត ឃុន ទ្រី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមាន​ជំងឺ មិនថាជំងឺអ្វីនោះទេ សូមអញ្ជើញមកទទួលសេវាពិនិត្យ ព្យាបាលនៅក្នុងមនី្ទរពេទ្យបង្អែក​រាជធានីភ្នំពេញ។

ប្រសិនបើសង្ស័យពិសេសថា មានជំងឺកូវីដ-១៩ ពួកគាត់អាចមកធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយ​ក្រុមគ្រូពេទ្យ នឹងបញ្ជូនគាត់ទៅព្យាបាលនៅមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ នាពេលខាងមុខ យើងនឹងទទួលព្យាបាលជំងឺកូវីដ-១៩ នៅមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញតែម្តង៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm