កម្ពុជាអំពាវនាវដល់ភាគីពាក់ព័ន្ធបន្តចូលរួមធ្វើសកម្មភាពឱ្យកាន់តែច្រើនក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

2024/10/24 08:40:48 pm        344

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ឱ្យ​បន្ត​ចូលរួមធ្វើសកម្មភាពឱ្យកាន់តែច្រើនក្នុងការដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ ខណៈ​បញ្ហានេះ បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកើនឡើង​ចំពោះ​សុខុមាលភាព​របស់​មនុស្ស និងភពផែនដីដែលមានសុខភាពល្អ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផ្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព បានថ្លែងថា សកម្មភាពរបស់ម​នុស្សកំ​ពុង​បណ្តាល​ឱ្យ​មាន​ការ​ប្រែប្រួ​ល​អាកាស​ធាតុ រួមទាំងរលកកំដៅ ភ្លៀងធ្លាក់ខ្លាំង និងគ្រោះរាំងស្ងួតកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើនៅកម្រិតសកល គឺអនុវត្តវិធានការកាត់បន្ថយ និងបន្ស៊ាំ កសាងភាព​ធន់​របស់សហគមន៍ងាយរងគ្រោះប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការ​ប្តេជ្ញា​ចិត្ត​ហិរញ្ញវត្ថុអាកាសធាតុចំនួន១០០ ពាន់លានដុល្លារ ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍ។

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើង​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាសធាតុកម្ពុជាឆ្នាំ២០២៤ ដែលបាននិងកំពុងធ្វើឡើងនៅនៅសណ្ឋាគារឯករាជ្យ ក្រុង​ព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដែលមានការ​ចូលរួម​ពី​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល មន្ត្រីការទូត មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ អ្នកជំនាញអាកាសធាតុ វិស័យឯកជន និង​អង្គការសង្គមស៊ីវិលនានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុប​ជាង​៣០០​នាក់។

ឯកឧត្តមបណ្ឌិត អ៊ាង សុផ្លែត មានប្រសាសន៍បន្តថា ការជួបជុំរបស់​យើង​នៅ​ថ្ងៃ​នេះ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សហប្រតិបត្តិការ និងសាមគ្គីភាពដ៏រឹងមាំរវាងក្រសួង វិស័យសាធារណៈ និងឯកជន និងដៃ​គូ​អភិវឌ្ឍន៍ ក្នុងការបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង ពិសេសរបស់កម្ពុជា ក្នុង​ការ​ដោះ​ស្រាយ​ការ​ប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។ ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួងបរិស្ថាន បានធ្វើការងារជាច្រើន ក្នុងការកំណត់​គោល​នយោបាយ​ប្រែប្រួ​ល​អាកាស​ធាតុ និងទទួលស្គាល់ពីភាពបន្ទាន់នៃការចាត់វិធានការអាកាសធាតុ។ ជាក់ស្តែង​នៅ​ក្នុង​សន្និសីទ​កំពូល​ក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) កម្ពុជា​បានចុះហត្ថលេខាលើសេចក្តីប្រកាសចំនួន៥មានជាដូចជា៖ ១. សម្ព័ន្ធ​ភាព​ជើង​ឯក​សម្រាប់​ការ​ផ្លាស់ប្តូរស្បៀងអាហារ, ២. សេចក្តីប្រកាសស្តីពីអាកាសធាតុ និងសុខភាព, ៣. សេចក្តី​ប្រកាសស្តីពីការសង្គ្រោះអាកាសធាតុ ការស្តារឡើងវិញ និងសន្តិភាព, ៤. សេចក្តីប្រកាស​ស្តីពី​កសិកម្ម ស្បៀងអាហារ និងអាកាសធាតុ, និង៥. ការសន្យាត្រជាក់សកល។ ជាមួយគ្នានេះ កម្ពុជា​ក៏បានដាក់ជំហរប្រទេសទៅកាន់ COP28 ដែលបញ្ជាក់​ពីគោល​ដៅ​មហិច្ឆតា​ទាំង​៧​របស់​ខ្លួន ដើម្បីសម្រេចបានទាំងវិធានការកាត់បន្ថយ និងយុទ្ធសាស្រ្ត​បន្ស៊ាំ​ទៅ​នឹ​ង​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ។

សូបបញ្ជាក់ដែរថា កិច្ចប្រជុំប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤(CCCS24) ដែល​បានរៀបចំឡើងនៅខេត្តព្រះសីហនុ មានគោលបំណង ពិនិត្យ និងពិភាក្សា​លើ​ឯកសារ​យុទ្ធសាស្ត្រ​សំខាន់ៗមួយចំនួន នៅចំពេលដែលកម្ពុជា និងពិភពលោកទាំងមូល កំពុងត្រៀម​រៀបចំ​សន្និសីទ​កំពូល​ក្រប​ខ័ណ្ឌ​សហ​ប្រជាជាតិ​ស្តីពីការ​ប្រែប្រួល​អាកាស​ធាតុ​លើក​ទី​២៩​(COP29)​ នៅទីក្រុងបាគូ ប្រទេសអាហ្សែបៃសង់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm