សម្ដេចធិបតី ណែនាំឱ្យចុះសិក្សាសាងសង់ស្ពានបាឡេជូនពលរដ្ឋចំនួន២ឃុំ នៅស្រុកលំផាត់ កំពុងជួបការលំបាកឆ្លងទឹកទៅមក

2024/10/24 08:50:08 pm        266

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានណែនាំដល់មន្រ្ដីជំនាញ និងក្រសួងពាក់ព័ន្ធឱ្យចុះសិក្សា ដើម្បីសាងសង់ស្ពានបាឡេជូនពលរដ្ឋចំនួន២ឃុំនៅស្រុកលំផាត់ ខេត្តរតនគិរី ដែលកំពុងជួបការលំបាកឆ្លងទឹកទៅមកក្នុងនោះសិស្សសាលាត្រូវឆ្លងទូកដទៅរៀនផងដែរ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកំពុងបន្ត យកចិត្តទុកដាក់ធ្វើការអភិវឌ្ឍខេត្តភូមិភាគឦសានឱ្យមានការរីកចម្រើន ក្លាយទៅជាប៉ូលសេដ្ឋកិច្ច​ពិសេស​មួយទៀតរបស់កម្ពុជា។ ប៉ុន្ដែក្នុងពេលជាមួយគ្នានេះ ការគិតគូរទៅលើការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ជូនប្រជាពលរដ្ឋ ក៏កំពុងបន្តធ្វើជាបន្តបន្ទាប់ផងដែរ។

សម្ដេចធិបតី បញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្ដេចបានទទួលព័ត៌មានមក គឺមានឃុំចំនួន២ ស្ថិតនៅក្នុងស្រុកលំផាត់ នៃខេត្តរតនគិរី ដែលមានប្រជាពលរដ្ឋជាង ១ម៉ឺននាក់កំពុងរស់នៅ គឺកំពុងជួបការលំបាកក្នុងការឆ្លងទឹកទៅមក ​ដូច្នេះជាយន្តការដោះស្រាយបឋមនេះ សម្ដេច បានបញ្ជាឱ្យមន្រ្ដីជំនាញ និងក្រសួងពាក់ប័ន្ធទៅចុះទៅសិក្សាលម្អិតដើម្បីឈានទៅសាងសង់​ស្ពានបាឡេ​ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់។

សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ កំពុងបន្តយកចិត្តទុកដាក់អភិវឌ្ឍខេត្តជាប់ព្រំដែន ជាពិសេសខេត្តភូមិភាគឦសានរបស់កម្ពុជា ខណៈតាមរយៈ «មូលនិធិកសាងហេដ្ឋា​រចនាសម្ព័ន្ធ​តាមព្រំដែន» ដោយមានការចូលរួមពី ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលគិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ​ឆ្នាំ២០២៤ នេះ មានបងប្អូនជនរួមជាតិ​ប្រមាណជិត៧០ម៉ឺនអង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុស​ដោយ​សរុបជាទឹកប្រាក់ ចំនួន USD26,332,883.00 (ម្ភៃប្រាំមួយលានសាមសិបបីម៉ឺនពីរពាន់ប្រាំបីរយប៉ែតសិបបីដុល្លារអាមេរិក)។ ហើយវិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋា​រចនា​សម្ព័ន្ធ​តាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        177
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm