អ៊ីស្រាអែល ចោទអ្នកកាសែត Al Jazeera ៦នាក់ នៅហ្កាហ្សា ថាជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

2024/10/24 09:46:53 pm        263

កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃពុធ (២៣ តុលា) បានចោទប្រកាន់អ្នកកាសែតរបស់សារព័ត៌មាន អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ចំនួន ៦នាក់ ដែលរាយការណ៍អំពីសង្គ្រាមនៅតំបន់ហ្កាហ្សា ថាជាអ្នកប្រយុទ្ធបច្ចុប្បន្ន ឬអតីតអ្នកប្រយុទ្ធស៊ីឈ្នួលឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ខណៈ Al Jazeera បានច្រានចោលការអះអាងនេះ។

អ៊ីស្រាអែល បានសម្អាងដល់ឯកសារដែលត្រូវរាយការណ៍ថារកឃើញនៅក្នុងតំបន់ហ្កាហ្សា និងចារកម្មសម្ងាត់ផ្សេងទៀតដែលខ្លួនប្រមូលបាន ក្នុងការចោទប្រកាន់អ្នកសារព័ត៌មានដែលសុទ្ធតែជាបុរសជនជាតិប៉ាឡេស្ទីនទាំងនោះ។

ក្នុងចំណោមអ្នកទាំង ៦នាក់នោះ អ៊ីស្រាអែល ចោទថាមនុស្ស ៤នាក់រួមមានឈ្មោះ អាណាស អាល់-សារីហ្វ (Anas al-Sharif), ហូសាម សាបាត (Hossam Shabat), អ៊ីស្មែល អាប៊ូ អូម៉ា (Ismael Abu Omar), និង តាឡា អារូគី (Talal Arrouki) មានទំនាក់ទំនងជាមួយក្រុមហាម៉ាស ហើយពីរនាក់ទៀតឈ្មោះ អាស្រាហ្វ សារ៉ាច (Ashraf Saraj) និង អាឡា សាឡាមេ (Alaa Salameh) ត្រូវបានចោទថាមានទំនាក់ទំនងជាមួយក្រុមជីហាដអ៊ីស្លាម។

ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera និយាយថា ការចោទប្រកាន់នេះត្រូវបាន “បង្កើតឡើង” និង “ជាផ្នែកនៃគំរូដ៏ធំទូលាយនៃអរិភាព” ចំពោះបណ្តាញព័ត៌មានអារ៉ាប់ ដោយបន្ថែមថា ការអះអាងនេះគឺជា “ការប៉ុនប៉ងដោយឥតលាក់លៀមដើម្បីបំបិទមាត់អ្នកកាសែតដែលនៅសេសសល់តិចតួចនៅតំបន់នេះ ក្នុងបំណងបិទបាំងការពិតដ៏អាក្រក់នៃសង្រ្គាមមិនឱ្យពិភពលោកបានដឹង”។

Al Jazeera មានមូលដ្ឋាននៅក្នុងប្រទេសកាតា ជាទីដែលមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស ជាច្រើនក៏មានមូលដ្ឋាននៅទីនោះ។ ប្រទេសអារ៉ាប់ឈូងសមុទ្រ ដែលផ្តល់មូលនិធិដល់ Al Jazeera មួយនេះ ក៏ជាតួអង្គសំខាន់ក្នុងការចរចាបទឈប់បាញ់ហ្កាហ្សា រួមជាមួយនឹងសហរដ្ឋអាមេរិក និងអេហ្ស៊ីបផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        107
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        145
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm